ព័ត៌មានជាតិ
កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅឯទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបនោះ សមភាគីទាំងពីរបានជជែកពីផ្លែផ្កានៃកិច្ចសហការកន្លងមកដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរតាមរយៈស្ថាប័នជំនាញបានអនុវត្ត និងសម្រេច។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីនលើវិស័យការងារ និងសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យជោគជ័យដើម្បីផ្តល់ផលប្រយោជន៍ និងផ្លែផ្កាជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ហេង សួរ ក៏បានពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហការគ្រប់វិស័យរបស់ប្រទេសទាំងពីរដែលបានបង្កើតឱកាសឱ្យមានកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជួយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងទីផ្សារ។

ដោយឡែកលោកជំទាវឯកអគ្គរដ្ឋទូតវិញ បានថ្លែងកោតសរសើរពីការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានដឹកនាំកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានអរគុណរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈបានជួយសម្របសម្រួលដល់ពលរដ្ឋហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា៕






-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


