ព័ត៌មានជាតិ
លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារនាំយកអំណោយឧបត្ថម្ភដល់ក្រុមការងារតាមគោលដៅចត្តាឡីស័ក
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ រួមនឹងក្រុមការងារប្រមាណជា១០០០នាក់បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធឧបត្ថម្ភជូនដល់ ក្រុមការងារជួរមុខរបស់រដ្ឋបាលខេត្ត ដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ។

ជាមួយគ្នានេះ ក្រុមគ្រួសារ ប្អូនប្រុស ប្អូនស្រីម្ចាស់ឱសថស្ថានមណ្ឌលថ្មីក៏បាននាំយកអំណោយម្ហូបចំណីអាហារទឹកបរិសុទ្ធមករួមចំណែកឧបត្ថម្ភ លើកទឹកចិត្តដល់ក្រុមការងារដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កក្នុងក្រុងព្រះសីហនុជាច្រើនកន្លែងផងដែរ។
នាឱកាសនោះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាសកម្មភាពនៃការចូលរួមចែករំលែករបស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក៏ដូចជាបងប្អូនសប្បុរសជនដែលតែងតែនាំយកអំណោយជួយឧបត្ថម្ភដល់ក្រុមការងារជួរមុខកំពុងបំពេញបេសកកម្មតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តព្រះសីហនុ។ ទង្វើនេះបានឆ្លុះបញ្ចាំងពីសន្ដានចិត្តសាមគ្គីភាពការរួមសុខទុក្ខក្នុងនាមខ្មែរតែមួយព្រមទាំងបានជំរុញទឹកចិត្តដល់បងប្អូនក្រុមការងារប្រចាំគោលដៅទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងនោះផងដែរ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដោយលោកឧកញ៉ា ទៀ វិចិត្រ សមាជិក ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុរួមនិងសប្បុរសជន បានចុះចែកម្ហូបអាហារជូនដល់បងប្អូនក្រុមការងារប្រចាំគោលដៅបំពេញការងារនិងភារកិច្ចរបស់ខ្លួនតាមមណ្ឌលចត្តាឡីស័កនិងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ព្រមទាំងកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទៀតផងហើយជាពិសេសលោកឧកញ៉ាតែងតែជួយដល់សង្គមជាតិចុះជួយដល់ជនរងគ្រោះនិងចុះចែកអំណោយដល់ជនទីទាល់ក្រដោយមិនប្រកាន់ និងរើសអើងវណ្ណៈអ្វីឡើយទាំងអស់នេះហើយបានឆ្លុះបញ្ចាំងពីសន្ដានចិត្ត សាមគ្គីភាពការរួម សុខ ទុក្ខ ក្នុងនាម ខ្មែរតែមួយ៕
អត្ថបទ ៖ កោះពស់









-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoនិស្សិតបរទេស ១៧០នាក់ ទស្សនកិច្ចខេត្តរតនគិរី ស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច


