ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ត្រីខិតខំសិក្សាបន្ថែមពីបដិវត្តកម្ម DIGITAL ជាបច្ចេកវិទ្យាទាន់សម័យ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីខិតខំសិក្សាបន្ថែមពីបដិវត្តកម្ម DIGITAL ដែលជាបច្ចេកវិទ្យាទាន់សម័យ។

ការប្រើប្រព័ន្ធ Digital និង សន្តិសុខ Cyber នឹងចំណេញទាំងសេដ្ឋកិច្ច ប្រាក់កាក់ និងពេលវេលា ដោយគ្រាន់តែចុចទូរស័ព្ទស្មាតហ្វូន គឺអាចផ្ទេរប្រាក់ ,ដក ឬ ដាក់ប្រាក់ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅដល់គោលដៅ។
ការជំរុញនេះ កាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងវគ្គបណ្ដុះបណ្ដាលលើកទី ៣ ស្តីពី បច្ចេកវិទ្យា Digital សម្រាប់ការអភិវឌ្ឍ និងអភិបាលកិច្ចពឹងផ្អែកលើទិន្នន័យ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ អភិបាលរង និងជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានថ្លែងថា ពេលនេះ លោក លោកស្រី កំពុងស្ថិតក្នុងការអភិវឌ្ឍចូលក្នុងសម័យ Digital ហើយ បើមិនខិតខំរៀនទេ នឹងតាមមិនទាន់សម័យ Digital ទេ។
លោក កើត ឆែ បញ្ជាក់ថា ប្រធានបទសំខាន់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ផ្តោតលើអក្ខរកម្ម Digital, បដិវត្តកម្ម Digital និងសន្តិសុខ Cyber។ ពេល លោក លោកស្រី ចេះប្រើប្រព័ន្ធ Digital និងសន្តិសុខ Cyber នឹងចំណេញទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ អាចចំណេញទាំងប្រាក់ និងពេលវេលា ដោយគ្រាន់តែចុចទូរស័ព្ទស្មាតដែលកាន់នៅដៃ ក៏អាចផ្ទេរប្រាក់ ,ដក ឬ ដាក់ប្រាក់ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅដល់គោលដៅ ធ្វើឲ្យចំណេញទាំងប្រាក់ និងពេលវេលា។

លោកបន្តថា ចរន្ត នៃបរិវត្តកម្មឧស្សាហកម្មជំនាន់ទី ៤ បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Digital បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យទាំងអស់រួមមាន ៖ វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម ធុរកិច្ច ការងារ និងរដ្ឋបាលសាធារណៈជាដើម។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយបច្ចេកវិទ្យា ក៏ត្រូវបានកំណត់នៅក្នុងបញ្ចកោណទី ៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម Digital។
លោកបន្តទៀតថា បរិវត្តកម្ម Digital គឺជាលក្ខខណ្ឌចាំបាច់មួយដែលមិនអាចខ្វះបាន ដើម្បីកសាងសេដ្ឋកិច្ចសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋ ធុរជន និងមន្ត្រីរាជការ ត្រូវតែយល់ដឹង និងទាញយកឲ្យអស់នូវសក្ដានុពលពីវិស័យនេះ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងបង្កើតនូវកាលានុវត្តនភាពថ្មីៗ បន្ថែមទៀត។

លោកអភិបាលរង បានសំណូមពរដល់លោកគ្រូឧទ្ទេសនាម ត្រូវពន្យល់ឲ្យបានច្បាស់លាស់នូវពាក្យបរិវត្តកម្ម Digital ,សន្តិសុខ Cyber ដែលត្រូវបានអនុវត្តក្នុងការងារប្រចាំថ្ងៃ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


