ព័ត៌មានជាតិ
ពលរដ្ឋជិត១៥០គ្រួសារ បានជម្លៀស មកកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំ
ខណៈទឹកទន្លេមេគង្គបានជនលិច ភូមិមួយចំនួន ក្នុងឃុំពីរនៃស្រុកត្បូងឃ្មុំ អាជ្ញាធរបានជម្លៀស ពលរដ្ឋ និងសត្វពាហនៈ ទៅកាន់ទីទួលសិវត្ថិភាពចំនួនពីរគឺ១ទួលសុវត្ថិភាពអាន ម៉ាឌី ស្ថិតក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ។ និង២.ទួលសុវត្ថិភាពទួលវិហារ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី១ ស្រុក/ខេត្តត្បូងឃ្មុំ ។ ការជម្លៀស នេះធ្វើឡើងនៅថ្ងៃទី២០ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
លោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ទឹកជំនន់បានជនលិចឃុំចំនួន២ គឺឃុំទន្លេបិទ និងឃុំជីរោទិ៍១ ។ ក្នុងនោះទឹកបានលិចភូមិចំនួន១៩ភូមិ ទាំង២ឃុំ គឺឃុំទន្លេបិទ ចំនួន១០ភូមិ រួមមាន. ភូមិទួលគរ ព្រែកតូច ព្រែកជីក ទួលខ្សាច់ ដូនម៉ៅក្រោម ដូនម៉ៅលើ ទន្លេបិទក្រោម ទន្លេបិទលើ ទន្លេបិទ និងភូមិយាយស ។ និងឃុំជីរោទិ៍ទី១ ចំនួន៩ភូមិ.គឺ ភូមិព្រែកតូច រកាធំ ជីរោទិ៍ទី១ ជីរោទិ៍ទី២ ជីរោទិ៍កណ្តាល ជីរោទិ៍លើ ជួរកណ្តាល កំពង់ឫស្សី និងភូមិទួលកែវ ។


លោកអភិបាលបានបន្តឲ្យដឹងទៀតថា យើងបានជម្លៀស ពលរដ្ឋចំនួន ១៤៦គ្រួសារ និង សត្វពាហនៈ គោចំនួន ២៧៦ក្បាល ក្របី២០២ក្បាល និងពពែចំនួន ៣៥១ក្បាល ។ ក្នុងនោះដែរ បើស្ថានភាពទឹកនៅបន្តឡើងទៀត ស្រុកបានត្រៀមកម្លាំងជានិច្ច ចាំអន្តរាគមន៍ជួយដល់ពលរដ្ឋពីបណ្តាភូមិដែលលិចទឹកមកកាន់ ទីទួលសុវត្ថិភាពទាំងពីរខាងលើ យើងបានផ្តល់ទឹកស្អាត និងបង្គន់អនាម័យ សម្រាប់បម្រើសេចក្តីត្រូវការជូនពួកគាត់ ពិសេសជំនាញពេទ្យសត្វខេត្តបានបាញ់ថ្នាំសម្លាប់បាក់តេរី សត្វល្អិត រួចរាល់ផងដែរ រដ្ឋបាលក៏បានណែនាំដល់បងប្អូនយើង សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវហូបទឹកឆ្អិន ទឹកស្អាត កុមារតូចៗ កុំឲ្យចុះលេងទឹក ជៀសវាងយថាហេតុផ្សេងៗ កើតឡើង ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


