Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព​ អស្នារិទ្ធ អះអាងថា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន បាន និងកំពុងប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាមូលដ្ឋានគ្រឹះរួម នៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គាំទ្រដល់ការប្រកបសកម្មភាពអាជីពរបស់ខ្លួនប្រចាំថ្ងៃ។ អ្នកនាំពាក្យ បានចាត់ទុកថា នេះជាដំណើរឆ្ពោះទៅមុខក្នុងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រោយធម្មនុញ្ញនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរួច កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអ្នកនាំពាក្យ កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសរុបចំនួន១,២០០ ក្បាលហើយ ត្រូវបានសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មាន(ទាំងអាជីពនិងមិនមែនអាជីព) យកទៅប្រើប្រាស់ ដោយពួកគេបានដាក់តាមខ្លួនសម្រាប់ការងារប្រចាំថ្ងៃ។ ក្រោយថ្ងៃប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួចមក ក្រសួងព័ត៌មានបានទទួលសំណើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីយកទៅប្រើប្រាស់ ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ព្រមទាំងសំណើសុំពីអ្នកផលិតមាតិកាផងដែរ ជាបន្តបន្ទាប់។

លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា មកទល់ពេលនេះចំនួនកូនសៀវភៅធម្មនុញ្ញដែលបានស្នើសុំ មានចំនួនសរុប ៨,០០០ ក្បាលហើយ ខណៈក្រសួងព័ត៌មានកំពុងបន្តទទួលបានការស្នើសុំជាបន្តបន្ទាប់ទៀត ដោយក្រសួងនឹងរៀបចំការផ្តល់ជូននូវកូនសៀវភៅធម្មនុញ្ញ ដែលត្រូវបានស្នើសុំទាំងនេះ ក្នុងក្របខណ្ឌនៃការចែកជូនដោយឥតគិតថ្លៃ។

កាយវិការរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាទាំងនេះ ជាការបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត អំពីការទទួលយកនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ការអនុវត្ត ដែលការណ៍នេះបានធ្វើឡើងដោយផ្អែកលើការឯកភាព និងឆន្ទៈរួមរបស់តួអង្គនិងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ក្នុងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីគាំទ្រដល់គោលបំណងរួមគ្នាគឺពង្រឹងការគោរពសីលធម៌វិជ្ជាជីវៈ ធានាការលើកកម្ពស់សណ្តាប់ធ្នាប់ និងគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ គូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កម្ពុជាមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាក្រមសីលធម៌កំពូល ហើយកំណត់អំពីនិយាមអប្បបរមានៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន យកធ្វើជាមូលដ្ឋានដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ ព្រមទាំងពង្រឹងគុណភាពការងារប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវដោយអនុលោមតាមសិទ្ធិ និងករណីកិច្ចក្នុងក្របខណ្ឌច្បាប់ជាធរមាន ដើម្បីធានាជំនឿទុកចិត្តរបស់សង្គមមកលើសារព័ត៌មាននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម