ព័ត៌មានជាតិ
កម្រកើតឡើង! ក្នុងកឋិនកាល រដ្ឋាភិបាល នឹងដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ក្នុងកឋិនកាល ដែលនឹងឈានចូលមកដល់ប្រមាណជិតពីសប្ដាហ៍ខាងមុខនេះ។ នេះបើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។

តាមសេចក្ដីសម្រេចគណៈកម្មការនេះ មានភារកិច្ចដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងពិនិត្យនិងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ក៏ដូចជាធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនិងភ្ញៀវដែលអញ្ជើញចូលរួម ព្រមទាំងលើកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា និងអនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន។

ជាមួយគ្នានេះ រដ្ឋាភិបាល បានប្រគល់សិទ្ធិឱ្យគណៈកម្មការនេះ អញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមប្រជុំ តាមការចាំបាច់ និងមានសិទ្ធិប្រើត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ដំណើរការការងាររបស់ខ្លួន។
គណៈកម្មការនេះ អាចបង្កើតអនុគណៈកម្មការនិងក្រុមការងារបន្ថែមជាជំនួយការ និងប្រើប្រាស់មន្ត្រី ក្រោមឱវាទតាមការចាំបាច់ ដើម្បីធានាឱ្យការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ប្រព្រឹត្តទៅស្របតាម ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា។

សម្រាប់សមាសភាព នៃគណៈកម្មការ ដែលត្រូវទទួលភារកិច្ចរៀបចំអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម មានសម្ដេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានគណៈកម្មការ, លោក ឈិន កេតនា ជាអនុប្រធានអចិន្ត្រៃយ៍, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌,លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអនុប្រធាន។ ចំណែក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិករដ្ឋសភា រដ្ឋលេខាធិការ អភិបាលរាជធានីភ្នំពេញ អភិបាលខេត្តតាកែវ មន្ត្រីជាន់ខ្ពស់នៃបញ្ជាការដ្ឋានអង្គរក្ស និងមានមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ១៥នាក់ ជាសមាជិក។
ព្រះពុទ្ធ ទ្រង់អនុញ្ញាតកឋិនកាល មានតែចំនួន ២៩ ថ្ងៃប៉ុណ្ណោះ ក្នុងនោះ១៤ ថ្ងៃក្នុងខែអស្សុជ ដែលកំណត់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៤ រោច និង១៥ ថ្ងៃក្នុងខែកត្ដិក កំណត់ពីថ្ងៃ១ កើត ដល់ថ្ងៃ ១៥កើត។ រយៈពេលនេះ ហៅតាមពាក្យសាមញ្ញថា “ រដូវកឋិន ” ។ បុណ្យកឋិនធ្វើបានតែម្ដងគត់ ក្នុងមួយឆ្នាំ សម្រាប់វត្ដមួយ និងត្រូវធ្វើតាមពេលកំណត់មិនមានមុន និងមិនមានក្រោយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


