ព័ត៌មានជាតិ
ការប្រឡងបាក់ឌុប បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៨ ខែតុលានេះ
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប បានចាប់ផ្តើមហើយ ដែលមានបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់ ក្រោមគោលការណ៍ «អ្នកចេះ ជាប់»។

ដូចរាល់ឆ្នាំកន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញបើកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ។

ការប្រឡងនៅថ្ងៃទី៨ ខែតុលានេះ ថ្នាក់វិទ្យាសាស្ត្រ មានមុខវិជ្ជា៤ គឺ៖ ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មាន៤មុខវិជ្ជាដែរ គឺ៖ ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។ ចំណែក បេក្ខជនចុះឈ្មោះប្រឡងបាក់ឌុប ឆ្នាំ២០២៤ មានសរុបចំនួន ១៣៧ ០៤០នាក់ (ស្រី ៧៤ ៨៨២នាក់) ដែលក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២នាក់ (ស្រី ៥១ ១៦៧នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗតាមរាជធានី-ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៨ ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះដំណើរការប្រឡងនាព្រឹកថ្ងៃនេះ បើទោះបីជាមានបញ្ហាអាកាសធាតុយ៉ាងណាក្ដី។ បើតាមលោកឧបនាយករដ្ឋមន្ត្រី មានមណ្ឌលប្រឡងខ្លះលិចទឹកដោយអន្លើក្ដី ក៏ប៉ុន្តែត្រូវបានដោះស្រាយរួចរាល់ ដោយគ្មានបញ្ហាចោទនោះឡើយ។
លោក ហង់ ជួនណារ៉ុន បានបន្តថា ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២៤ ត្រូវប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ«អ្នកចេះជាប់»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


