ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ច្រានចោលការចោទប្រកាន់របស់សារព័ត៌មានថៃមកលើរដ្ឋមន្ត្រីថា ជាមូលហេតុ MGI ដកសិទ្ធិកម្ពុជាជាម្ចាស់ផ្ទះ
ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand ដែលបានចុះផ្សាយថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤ នៅកម្ពុជា បណ្ដាលមកពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ក្រសួងទេសចរណ៍ បញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យទី ៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជួបសំណេះសំណាលជាមួយប្រតិភូនៃកម្មវិធី ដែលរួមមាន តំណាងក្រុមហ៊ុន HK7 Co,.Ltd ពោលគឺក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Grand International 2024 នៅកម្ពុជា ព្រមទាំងតំណាងកម្មវិធី MGI និងបេក្ខនារីដែលមកពីបណ្តាប្រទេសទាំង ៧៥ នៅទីស្តីការក្រសួងទេសចរណ៍។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ប្រតិភូ និងបេក្ខនារី នៃកម្មវិធី MGI 2024 មកកាន់កម្ពុជា និងបានបង្ហាញនូវក្តីរីករាយចំពោះកម្មវិធីនេះផងដែរ ដែលបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍នៅកម្ពុជា និងការផ្សារភ្ជាប់ទេសចរណ៍ជាមួយសន្តិភាព។ ក្នុងនោះ ក្រសួងទេសចរណ៍ ក៏បានជួយសម្រួលសម្រួល និងផ្តល់កិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធលើបែបបទចេញចូលកម្ពុជា និងការចូលទស្សនារមណីយដ្ឋាននានាផងដែរ។
ដោយឡែកពាក់ព័ន្ធនឹងសន្និសីទសារព័ត៌មាន ក្រសួងគូសបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពុំធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត ឬកម្មវិធីណាមួយផ្សេងទៀត ក្រៅពីការទទួលជួបសំណេះសំណាលជាមួយប្រតិភូ និងបេក្ខនារីនៃកម្មវិធីនោះឡើយ។

អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមច្រានចោល និងបដិសេធចំពោះការចុះផ្សាយព័ត៌មានខាងលើនេះ ដែលខុសពីការពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ភាពចម្រូងចម្រាស់នៃការដកសិទ្ធិកម្ពុជា ចេញពីម្ចាស់ផ្ទះនៃការរៀបចំកម្មវិធី Miss Grand Internaitonal 2024 ដោយភាគីស្ថាប័ន MGI ថៃ ចោទថា ក្រុមការងារកម្ពុជា unprofessional ខណៈកម្ពុជា ក៏បានឆ្លើយតបផងដែរ ពីមូលហេតុដែលនៅពីក្រោយ។
បើតាមការអះអាង របស់អ្នកស្រី អុឹម សុគន្ធា ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៩ ខែតុលានេះ បញ្ជាក់ថា បញ្ហាមិនមែនមកពីក្រុមការងារខាងកម្ពុជាទេ តែក៏ព្រោះតែអ្នកដឹកនាំស្ថាប័ន MGI ផ្ទាល់ជាអ្នកទាមទារ និងផ្លាស់ប្តូរភ្លាមៗតាមការចង់បានរបស់ខ្លួន ខុសពីអ្វីដែលព្រមព្រៀងគ្នាជាមុន៕



-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់