ព័ត៌មានជាតិ
ក្រសួង ឱ្យពលរដ្ឋខ្មែរនៅរស់នៅលើទឹកដីថៃ ពិសេសក្បែរទន្លេចៅប្រះយ៉ា ប្រុងប្រយ័ត្នចំពោះបញ្ហាទឹកជំនន់ និងស្ដាប់តាមភាគីថៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះបញ្ហាទឹកជំនន់ ស្ដាប់តាមការណែនាំរបស់អាជ្ញាធរថៃ។

ក្រសួងការងារណែនាំបែបនេះ បន្ទាប់ពីកាលពីពេលថ្មីៗនេះអាជ្ញាធរថៃបានចេញសេចក្តីជូន ដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ចំនួន ១៦ នៅក្បែរប្រភពទឹក ជាពិសេសនៅតាមបណ្តោយទន្លេ ចៅប្រះយ៉ាក្នុងទីក្រុងបាងកក ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំទុកដាក់សម្ភារប្រើប្រាស់នៅកន្លែងមាន សុវត្ថិភាព ដោយសារតែកម្រិតទឹកទន្លេចៅប្រះយ៉ាអាចកើនឡើងខ្ពស់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ខាងមុខ។
តាមសេចក្ដីជូនដំណឹង គិតត្រឹមព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងមិនទាន់ទទួលបានព័ត៌មានថាមាន ពលករកម្ពុជារងគ្រោះ ឬមានបញ្ហាដោយសារគ្រោះទឹកជំនន់នេះនៅឡើយទេ។

ក្រសួងការងារ អះអាងថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃកម្រិតទឹកទន្លេចៅប្រះយ៉ា ដោយបាន ធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បី ធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅតាមបណ្តោយទន្លេចៅប្រះយ៉ាក្នុងទីក្រុងបាងកក និង តំបន់ផ្សេងៗទៀត ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងមានសុវត្ថិភាព។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅតាមបណ្តោយទន្លេចៅប្រះយ៉ា ក្នុងទីក្រុងបាងកក និងតំបន់ផ្សេងៗទៀត បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃឱ្យបានខ្ជាប់ខ្ជួន។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីពលករកម្ពុជាដែលរងផលប៉ះពាល់ សូម ទំនាក់ទំនងអនុព័ន្ធការងារ (Facebook Page: https://www.facebook.com/la.in.thailand ឬ ទូរសព្ទលេខ ០៩៤ ០៩២ ៥៩០៥ ឬ ០៩៤ ៤១៦ ៥៥១៨) ឬ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ (ទូរសព្ទលេខ ០៩២ ៨០៥០ ៥៦១) ឬ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬ ទូរសព្ទលេខ +៨៥៥ ៩៧ ៩២០ ២០២៣) ឬ ក្រុមតេលេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍ (https://t.me/KhmerMigrant Worker) ដែលអាចភ្ជាប់តាមរយៈការស្កេន QR Code៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


