ព័ត៌មានជាតិ
តំណាងរាស្ត្រខេត្តរតនគិរី គ្រោងសាងសង់ស្ពានបណ្ដែតទឹកឆ្លងកាត់អូរ កាទឹង ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
លោក គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ អមដំណើរដោយលោកម៉ា វិចិត្រ អភិបាលរងខេត្ត ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទ រួមនិងអភិបាលស្រុក បានចុះពិនិត្យស្ថានភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលឆ្លងកាត់អូរ កាទឹង ដោយមធ្យាបាយជិះទូកដ ដែលត្រូវបង់ប្រាក់៥០០០រៀលក្នុងមួយថ្ងៃ។ ក្នុងដំណើរចុះពិនិត្យនេះ តំណាងរាស្ត្រមណ្ឌលរតនគិរី ក៏បានគ្រោងសាងសង់ស្ពានបណ្ដែតទឹកមួយប្រវែង១៤ម៉ែត្រ ទទឹង៤ម៉ែត្រដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក នូ ថេ អភិបាលស្រុកលំផាត់ បានបានឲ្យដឹងថា ស្ពានបណ្តែតទឹកដែលគ្រោងសាងសង់នេះ ស្ថិតនៅចំណុចចំណុចកណ្តាល (អូរកាទឹង) ភូមិសាមខា ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ក្នុងឃុំសិរីមង្គល ស្រុកកូនមុំ។លោកអភិបាលស្រុកបន្ថែមថា កន្លងមក ប្រជាពលរដ្ឋទាំង២ភូមិនេះ មិនមានស្ពានឆ្លងកាត់ទៅមកនោះទេ ហើយពួកគាត់ជិះទូកដចម្លងដោយចំណាយថវិកាជារៀងរាល់ថ្ងៃ។
ដោយសារមានការលំបាករបស់ប្រជាពលរដ្ឋ លោក គិត ទ្រី រួមនិងអាជ្ញាធរស្រុកទាំង២ បានឯកភាពស្នើសុំមករដ្ឋបាលខេត្ត ពិនិត្យលទ្ធភាពជួយសាងសង់ស្ពានបណ្តែតទឹកមានប្រវែង១៥ម៉ែត្រ ទទឹង៤ម៉ែត្រ ជូនប្រជាពលរដ្ឋទាំង២ភូមិ បានធ្វើដំណើរឆ្លងកាត់។

នៅក្នុងឱកាសនេះដែរ លោក គិត ទ្រី សំណូមពរដល់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាសូមពន្លឿនគម្រោងស្ពានបណ្តែតទឹកដែលស្រុកទាំង២ បានស្នើសុំឲ្យបានលឿនបំផុត និងពេលដែលរដ្ឋបាលខេត្តអនុម័តហើយអាជ្ញាធរស្រុកទាំង២ត្រូវអនុវត្ត ការសាងសង់ភ្លាម ពីព្រោះស្ពាននេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋស្រុកទាំង២ សម្រួលក្នុងការដឹកកសិផល ឬដឹកអ្នកជំងឺ និងអ្នកមានផ្ទៃពោះឆាប់ទៅដល់មន្ទីរពេទ្យ មិនពិបាកក្នុងការធ្វើដំណើរតាមផ្លូវវាងឡើយ៕
អត្ថបទ៖ វុទ្ធឦសាន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


