ព័ត៌មានជាតិ
និយាមនីតិវិធីស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ
ឧបនាយករដ្ឋមន្រ្តីលោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកាសដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ក្នុងគោលបំណងធានាបាននូវការគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំចេញ-នាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀន និងសារធាតុគីមីផ្សំប្រកបដោយប្រសិទ្ធភាព។

សេចក្តីសម្រេចស្តីពី ការដាក់ឱ្យអនុវត្តនិយាមនីតិវិធីនេះ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ ដែលមានវិសាលភាព អនុវត្តចំពោះការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ក្រោមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីផ្សំពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ដទៃទៀតដែលកម្លាំងសមត្ថកិច្ច អនុវត្តច្បាប់ធ្វើការបង្ក្រាបបាន។
ការត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ត្រូវរៀបចំនិងគ្រប់គ្រងដោយក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដែលជាយន្តការស្ថាប័នរួមរបស់រាជរដ្ឋាភិបាល។
គួរជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានកំណត់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារ អាទិភាពមួយទៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបង្ការទប់ស្កាត់ និងបង្ក្រាបការចរាចរជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន។ ពិសេស ការបង្ការ ទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់ដោយប្រើប្រាស់សារធាតុគីមីផ្សំ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ភូមិ ឃុំ/សង្កាត់ គ្មានគ្រឿងញៀន។

សេចក្តីសម្រេចបញ្ជាក់ថា៖«ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យ ដែលកើតចេញពីការលួចបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងត្រួតពិនិត្យ សារធាតុញៀននិងសារធាតុគីមីផ្សំ គឺចាំបាច់ត្រូវប្រតិបត្តិតាមនិយាមនីតិវិធីប្រតិបត្តិជាក់លាក់មួយសម្រាប់បម្រើដល់ការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស នៅកម្ពុជា»។
ក្នុងស្មារតីនេះ រាល់ការគ្រប់គ្រង និងត្រួតពិនិត្យការនាំចូល ការនាំចេញ ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀននិងសារធាតុគីមីផ្សំ ត្រូវតែប្រតិបត្តិដោយហ្មត់ចត់បំផុតតាមខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
គួរជម្រាបថា ក្នុងឆ្នាំ ២០២៣ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបករណីគ្រឿងញៀនប្រមាណ ៧ ពាន់ករណី និងរឹបអូសបានគ្រឿងញៀនជិត ៣ តោន ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


