ព័ត៌មានជាតិ
ប្រតិបត្តិការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេយប់មិញ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៥៧នាក់
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ជាប្រធានក្នុងប្រតិបត្តិការនៃការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេដែលផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាល ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបចំនួន២ទីតាំង

កាលពីយប់ម៉ិញ កម្លាំងមានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៥៧នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែមិនានេះថា អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង ប្រធានគណៈជាការឯកភាពរាជធានីភ្នំពេញ បុរស និងនារីទាំង៥៧នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ។

លោកបញ្ជាក់ថា ក្នុងចំនួន៥៧នាក់នេះ យើងបានឃាត់ខ្លួននៅភោជនីយដ្ឋានANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់។ នៅភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដែលជាហាងលួចលាក់បើកខារ៉ាអូខេដែរនោះ ឃាត់ខ្លួនបានប្រុស ស្រីចំនួន៣៥នាក់ មេការចំនួន៣នាក់។

លោកបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១១ មិនានេះ កម្លាំងមានសមត្ថកិច្ចបានធ្វើការសាកសួរនិងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន ហើយក៏បានរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួនផងដែរ ។ ចំពោះអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន កម្លាំងមានសមត្ថកិច្ចនឹងបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន ។ ចំពោះនារីបម្រើនៅក្នុងខារ៉ាអូខេ យើងបានធ្វើកិច្ចសន្យាអប់រំ ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ នឹងតម្រូវអោយពួកគេធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ។ដោយឡែកចំពោះមេការទាំង៦នាក់ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីអនុវត្តទោសទៅតាមច្បាប់។

លោក ហួត ហៃ បានបន្តទៀតថា តាមការណែនាំរបស់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានដាក់បញ្ជាឲ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេបំពានទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


