ព័ត៌មានជាតិ
លោក អ៊ាង សុផល្លែត៖ បរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពីព្រោះថាគ្រោះធម្មជាតិដែលកើតឡើងហើយ គឺតែងតែផ្តល់ទុក្ខទោសឱ្យមនុស្ស សត្វ និងធម្មជាតិដោយគ្មានការលើកលែងនៅទូទាំងសកលលោក។

ក្នុងឱកាសអនុញ្ញាតដល់ប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល ចូលជួបសម្តែងការគួរសមកាលនៅរសៀលម្សិលមិញនេះ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានលើកឡើងថា ថ្វីបើតំណាងគណបក្សនយោបាយ មាននិន្នាការផ្សេងៗគ្នាក៏ពិតមែន តែចំពោះការងារវិស័យបរិស្ថានវិញ បែរជាធ្វើឱ្យអ្នកមាននិន្នាការផ្សេងៗគ្នា ងាកមកធ្វើការជាមួយគ្នាទៅវិញ កត្តានេះបានសបញ្ជាក់ឱ្យឃើញថា បរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ មិនតែប៉ុណ្ណោះ ការចូលរួមពីអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ គឺស្រឡាញ់កម្ពុជា ហើយការចូលរួមគ្នាដើម្បីកម្ពុជាស្អាត គឺធ្វើឱ្យផ្ទះរបស់យើងទាំងអស់គ្នាស្អាត។
លើសពីនេះទៀត លោករដ្ឋមន្រ្តីបានជំរុញឲ្យចូលរួមដាំដើមឈើឱ្យបានច្រើន ជាពិសេសដើមត្នោត ដើម្បីថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ បង្កើតគម្របបៃតងនៅកម្ពុជា និងជាកំណប់ទ្រព្យ ទុកឱ្យកូនចៅបន្ថែមទៀត។

ជាមួយគ្នានេះ ប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល បានរួមគ្នាបង្ហាញការប្តេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហាបរិស្ថាន ជាពិសេសចូលរួមអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ការធានាឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ដែលជាកត្តាចាំបាច់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
ជាការឆ្លើយតប លោក រដ្ឋមន្ត្រី ក៏បានថ្លែងស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនាគតកម្ពុជាស្អាត បៃតង និងធ្វើឱ្យផ្ទះយើងទាំងអស់គ្នា មានការអភិវឌ្ឍកាន់តែរឹងមាំ មានការរីកចម្រើន ប្រកបដោយចីរភាព។

គួរជម្រាបថា នេះជាលើកទី១ ដែលប្រជាពលរដ្ឋខ្មែរបានឃើញ បានឭអំពីចំណុចស្របស៊ីគ្នារវាងតំណាងគណបក្សនយោបាយ ដែលមាននិន្នាការផ្សេងៗគ្នា តែមកធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


