Connect with us

ព័ត៌មានជាតិ

ចុះ​បិទក្លិបកម្សាន្តមួយនៅ​ខណ្ឌដូនពេញ ជា​អចិន្ត្រៃយ៍​​​ ហ៊ានបើក​ល្មើសបទ​បញ្ជា​

បានផុស

នៅ

ក្រោយ​ទទួលបាន​ការណែនាំ​ពី​លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រុម​ការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ មន្ទីរ​ទេសចរ​ណ៍រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ចុះ​បិទ​ទីតាំង​អាជីវកម្ម​ក្រុមហ៊ុន​ឈ្មោះ​Love Guo Ji ដែលមាន​អាសយដ្ឋា​ន​នៅ​អាគារ​លេខ​៣៧ ផ្លូវ​លេខ​២២២​កែង​ផ្លូវ​លេខ​៥៧ សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​ដែល​បានធ្វើ​អាជីវ កម្ម​ក្លឹប​កម្សាន្ត និង​ខារា​អូ​ខេ ពុំមាន​លិខិត​អនុញ្ញាត និង​មិនបាន​សហការ​ជាមួយគណៈកម្មការ​ប្រយុទ្ធ​ប្រ​ឆាំង​ជំងឺ​កូ​វីដ​-១៩​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដោយបាន​សម្រេច បិទ​ជា​អចិន្ត្រៃយ៍​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​២២​យប់​ថ្ងៃទី​១០ ​មីនា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ បាន​ចុះ​បិទ​ទីតាំង​អាជីវកម្ម លួចលាក់​បើក​ខារ៉ាអូ​ខេ២​ទីតាំង​និង​បារ​បារាំង​១​ទីតាំង​នឹង​បាន​ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ដែល​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ​ដែនដី​ក៏​ដូច​ក្រសួង​សុខាភិបាល ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

លោក​ ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​តាមមើល​ទីតាំង​ណា​ដែល​លួច​បើក​ខារ៉ា​អូខេ ឬ​ក្លឹប​កម្សាន្ត​លួចលាក់ ត្រូវ​ចុះ​បិទ​ភ្លាមៗ​ដោយ​គ្មាន​ការលើកលែង​និង​ត្រូវ អនុវត្ត​ទៅតាម​ច្បាប់​។​

សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១១​ មីនា​នេះ ក្រសួងសុខាភិបាល​ប្រកាសថា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី​ចំនួន​៣៩​នាក់​,​អ្នកជាសះស្បើយ​៤៨​នាក់​។​ តែ​ជា​អកុសល​អ្នកជំងឺ​កូ​វីដ១៩​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀតបាន​ទទួល​មរណៈ​ភាព​នៅ​ព្រឹក​ថ្ងៃទី​១១ មីនា​នេះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។ ជា​ជនរងគ្រោះ​លើកដំបូង​ហើយ​នៅ​កម្ពុជា ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤ នាទី មុន

ហេតុអ្វីមាន់ស្ងោរ ជាគ្រឿងដង្វាយមិនអាចខ្វះបានក្នុងថ្ងៃសែនឆ្នាំ ចិន?

ជីវិតកម្សាន្ដ៤០ នាទី មុន

វីដេអូស្រ្តីម្នាក់ ចាក់សាក់គ្រាប់ភ្នែក ធ្វើឲ្យគ្រប់គ្នាស្រៀវ ព្រឺឆ្អឹងខ្នង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មិនទាន់តែងតាំងជាទូតសុឆន្ទៈ តែ J-Hope ត្រូវគេប្រសិទ្ធនាមជាស្ដេចម៉ូដរបស់យីហោ LV

ព័ត៌មានជាតិ១០ ម៉ោង មុន

កងពលតូច​ថ្មើរជើង​លេខ ៤២ យោធភូមិភាគ​៤ ត្រូវ​បន្ត​យកចិត្តទុកដាក់ លើ​ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ

ព័ត៌មានជាតិ១០ ម៉ោង មុន

តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ បន្ត​យកចិត្តទុកដាក់​លើ​ការងារ​កសាង​អង្គភាព តាម​ផែនការ​របស់​ថ្នាក់លើ

Sokha Hotels

ព័ត៌មានពេញនិយម