ព័ត៌មានជាតិ
លោកស្រី ភឿង សកុណា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី ១១ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា
កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី ១១ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងដៃគូសន្ទនា (The Eleventh Meeting of the ASEAN Ministers Responsible for Culture and Arts and Related Meetings with Dialogue Partners) ក្រោមប្រធានបទ “ចងស្ពានវប្បធម៌ ដើម្បីកសាងអនាគត ៖ ឯកលក្ខណៈភាពក្នុងពហុលក្ខណៈ (Bridging Cultures, Building Futures: Unity in Diversity)”។

នៅក្នុងកិច្ចប្រជុំ លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រចំពោះការងារអាទិភាពទាំង ៣ ដែលរដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានប្ដូរវេនរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកកិច្ចការវប្បធម៌បានផ្ដួចផ្ដើមឡើង។ ការងារអាទិភាពទាំង ៣ នោះ គឺផ្តោតទៅលើយុវជន សេដ្ឋកិច្ចច្នៃប្រតិដ្ឋ និងឌីជីថលនីយកម្ម។
លោកស្រីបានសាទរប្រធានម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការជំរុញសេដ្ឋកិច្ចច្នៃប្រតិដ្ឋរបស់អាស៊ាន ដែលកិច្ចការនេះជាកិច្ចការសំខាន់ដូចដែលបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍សៀមរាបរបស់អាស៊ាន ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយភាពច្នៃប្រតិដ្ឋ និងភាពសម្របខ្លួន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចច្នៃប្រតិដ្ឋ (Siem Reap Declaration on Promoting a Creative and Adaptive ASEAN Community to Support the Cultural and Creative Economy)។

ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតសភាចារ្យ បានរំលេចផងដែរថា ភាពចម្រុះ និងសម្បូរបែប នៃវប្បធម៌របស់អាស៊ាន គឺជាសម្បត្តិដ៏មហាសាលមួយដែលអាចចូលរួមទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន។ កិច្ចប្រជុំ បានពិភាក្សាគ្នាបន្ថែមទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបណ្តាប្រទេសអាស៊ាន និងដៃគូសន្ទនាអាស៊ាន ព្រមទាំងពិចារណាផងដែរទៅលើដៃគូថ្មីៗ របស់អាស៊ាន៕


-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


