សេដ្ឋកិច្ច
កម្ពុជា ចុះបញ្ជីរោងចក្របាន ៦៥០ នៅក្នុងរយៈពេល ៥ ខែ ឆ្នាំនេះ
នៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៦ ការចុះបញ្ជីរោងចក្រ សហគ្រាសមានចំនួន ៦៥០ សហគ្រាស ដែលផ្តល់ការងារដល់កម្មករនិយោជិតប្រមាណ ៨ ម៉ឺននាក់ ធ្វើឱ្យសហគ្រាស រោងចក្រសរុប កើនដល់ ៤,៧ ម៉ឺន គិត្រឹមខែឧសភា ២០២៦ និងកម្មករនិយោជិតក្នុងប្រព័ន្ធមានចំនួន ២,៣ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍នៅថ្ងៃទី ១៥ មិថុនា ២០២៦ថា ចំពោះជីវភាពរស់នៅរបស់កម្មករនិយោជិត មានស្ថិរភាព និងត្រូវបានលើកកម្ពស់ជាលំដាប់ ដោយរាជរដ្ឋាភិបាលបានរក្សាអត្រាអតិផរណាក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយជីវភាពរបស់បងប្អូនកម្មករនិយោជិតក៏ត្រូវបានបន្តយកចិត្តទុកដាក់ ទោះបីស្ថិតក្នុងស្ថានភាពរងសម្ពាធពីវិបត្តិសេដ្ឋកិច្ចសាកលក្ដី។
លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានជំរុញវឌ្ឍនភាពនៃការផ្លាស់ប្តូររចនា សម្ព័ន្ធសេដ្ឋកិច្ចជាបន្តបន្ទាប់ ជាពិសេស គឺការផ្លាស់ពីការពឹងផ្អែកលើកវិស័យកសិកម្មជាកម្លាំង ចលករជំរុញកំណើន មកជាការជំរុញដោយវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលបានបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលកាន់តែខ្ពស់ ដល់ប្រជាជននៅទូទាំងប្រទេស និងជាពិសេសយុវជន។

ស្ថានភាពទីផ្សារការងារកម្ពុជាបន្តរក្សាបាននូវភាពធន់ ស្ថិរភាព និងឆ្លើយតបទៅនឹងកំណើនតម្រូវការ ដោយសម្រេចបានការបង្កើតការងារថ្មីប្រមាណ ៨០ម៉ឺននាក់ មួយភាគធំរួមចំណែកដោយការវិល ត្រឡប់របស់បងប្អូនពលករមកពីប្រទេសថៃ ដែលធ្វើឱ្យចំនួនអ្នកមានការងារធ្វើក្នុងស្រុកសរុបនៅ ត្រឹមឆ្នាំ២០២៥ នេះ បានកើនឡើងដល់ប្រមាណ ១០,៧លាននាក់ ក្នុងនោះ វិស័យសេវាកម្មមាន ប្រមាណ ៤,៩លាននាក់ ឬស្មើប្រមាណ ៤៥,៨%, វិស័យឧស្សាហកម្មមានប្រមាណ ៣,០លាននាក់ ឬស្មើប្រមាណ ២៨,០%, វិស័យកសិកម្មមានប្រមាណ ២,៨លាននាក់ ឬស្មើប្រមាណ ២៦,២% ខណៈអ្នកមានការងារធ្វើក្រៅប្រទេសមានប្រមាណ ៦២ម៉ឺននាក់។
យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ១៥,៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ១៥,៧% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


