ព័ត៌មានជាតិ
សមត្ថកិច្ច លម្អិតករណីវៀតណាមជាប់ឃុំម្នាក់ រត់ចេញពីពន្ធនាគារស្វាយរៀង ពេលមន្ត្រីយាមកាមធ្វេសប្រហែស
អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង បានរត់គេចចេញពីពន្ធនាគារកាលពីវេលាម៉ោង ១៦:៤០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ករណីនេះ ត្រូវបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម នាប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្រោយកើតមានករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់តាំងក្រុម ការងារជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់។ តាមរយៈសេចក្ដីបំភ្លឺចេញនៅថ្ងៃទី៣១ ខែតុលា នេះ អគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា ឆ្លងតាមការពិនិត្យ គឺឃើញថា ខ្លឹមសារមួយចំនួនដែលបានចុះផ្សាយលើបណ្តាញសារព័ត៌មានមិនបានឆ្លុះបញ្ចាំងនូវការពិតទាំងស្រុង អំពីហេតុការណ៍ជាក់ស្តែងក្នុងអំឡុងពេលកើតហេតុនោះឡើយ។
តាមសេចក្ដីបំភ្លឺអគ្គនាយកដ្ឋានពន្ធនាគារទទួលស្គាល់ថា ពិតជាមានហេតុការណ៍ជនជាប់ឃុំជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀង តុងហ្វីង (NGUYEN TRONG NGUYEN) ភេទប្រុស បានរត់គេចចេញពីពន្ធនាគារខេត្ត ស្វាយរៀងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ពិតប្រាកដមែន។

តាមអគ្គនាយកដ្ឋានពន្ធនាការ ការរត់គេចខ្លួនរបស់ជនជាប់ឃុំជនជាតិវៀតណាមខាងលើ មិនមែនជាសកម្មភាពចូលរំដោះ អ្នកទោសចេញពីក្នុងពន្ធនាគារ ឬសកម្មភាពប្រដាប់អាវុធរំដោះអ្នកទោសនោះទេ។
អគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា ជនជាប់ឃុំជនជាតិវៀតណាម ឈ្មោះ ង្វៀង តុងហ្វីង បានធ្វើ សកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបគ្រួសារមកសួរសុខទុក្ខ ហើយឆ្លៀតពេល ដែលមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព ជនជាប់ឃុំរូបនេះក៏រត់ចេញពីបន្ទប់ សំដៅទៅគូកនដែលបានរង់ចាំជាស្រេច និងបានយកអាវុធខ្លីពីគូកនតម្រង់គំរាមទៅមន្ត្រីដែលដេញតាមពី ក្រោយ រួចហើយឡើងជិះម៉ូតូដែលត្រៀមរង់ចាំនៅរបងកំផែងខាងក្រៅជិះគេចខ្លួនបាត់ទៅ។

សេចក្ដីបំភ្លឺ បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋានពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងតាមស្វែងរកចាប់ជនជាប់ឃុំ ឈ្មោះ ង្វៀង តុងហ្វីង មកវិញ រួមទាំងគូកន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
តាមរយៈការបំភ្លឺអគ្គនាយកដ្ឋានពន្ធនាគារ អំពាវនាវដល់សារព័ត៌មាន គួរផ្សព្វផ្សាយអំពីករណីនេះដោយផ្អែកលើមូលដ្ឋាន ប្រភពច្បាស់លាស់ និងដោយសុភវិនិច្ឆ័យ ចៀសវាងការធ្វើអត្ថាធិប្បាយខុសពីការពិតនាំឱ្យមានការភ័ន្តច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១១ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


