ព័ត៌មានជាតិ
១០ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៥ នាក់ ប៉ះពាល់ផ្ទះជាង ៥ ពាន់ខ្នង ថយចុះជាងឆ្នាំមុន
រយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់ បានកើតឡើងជិត ៣០០ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជិត ៤៥ នាក់ ផ្ទះសម្បែងជាង ៥ ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតមានការថយចុះ បើធៀបទៅនឹង ១០ ខែ ឆ្នាំមុន ដែលមានអ្នកស្លាប់ និងរបួសជិត ២០០ នាក់ ប៉ះពាល់ផ្ទះសម្បែងជិត ១ ម៉ឺន ៥ ពាន់ខ្នង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ វិច្ឆិកា នេះថា រយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៨៥ លើក បណ្ដាលឲ្យរលំផ្ទះចំនួន ៥៤២ ខ្នង របើកដំបូលផ្ទះ ៤ ៨៧៦ ខ្នង របើកដំបូលសាលារៀន ៥១ ខ្នង តូបផ្សារ ៣៩ តូប អគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៧ នាក់ និងរបួស ៣៨ នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ៧ នាក់ ដោយសារខ្យល់កន្ត្រាក់ ក្នុងនោះរួមមាន ខេត្តកំពង់ឆ្នាំង ២ នាក់ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប ព្រះវិហារ និងខេត្តរតនគីរីស្លាប់ ១ នាក់ៗ។

លោក សុទ្ធ គឹមកុលមុនី បានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល ១០ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយ ១០ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៧៩ លើក បណ្ដាលឲ្យរលំផ្ទះចំនួន ២ ០០២ ខ្នង របើកដំបូលផ្ទះ ១២ ៧៥២ ខ្នង របើកដំបូលសាលារៀន ៩២ ខ្នង តូបផ្សារ ១៧៨ តូប អគាររដ្ឋបាល ៣៩ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៧០ នាក់។
យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្ពុជា នឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៥០% នៅតំបន់វាលទំនាប ៣០% នៅតំបន់ខ្ពង់រាប និង ១៥% នៅតំបន់មាត់សមុទ្រ ដោយសារកម្ពុជារងសម្ពាធព្យុះទី ២២ ឈ្មោះ ឃីនស៊ីង (Yinxing)៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី