ព័ត៌មានជាតិ
១០ ខែ ឆ្នាំនេះ រន្ទះបាញ់កើតឡើងជិត ១២០ លើក ស្លាប់-របួសមនុស្សជាង ១០០ នាក់
រយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ គ្រោះរន្ទះបាញ់បានកើតឡើងជិត ១២០ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាង ១០០ នាក់ ក្នុងនោះ ខេត្តសៀមរាបមានអ្នកស្លាប់ច្រើនជាងគេរហូតដល់ ១២ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ វិច្ឆិកា នេះថា ចាប់ពីខែមករារហូតដល់ខែតុលា ឆ្នាំនេះ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១១៩ លើក នៅខេត្តចំនួន ២៣ លើកលែងរាជធានីភ្នំពេញ កែប និងព្រះវិហារ បណ្ដាលឲ្យខូចខាតផ្ទះសម្បែងចំនួន ៣០ ខ្នង ស្លាប់មនុស្ស ៦០ នាក់ របួស ៤៨ នាក់ និងងាប់គោក្របី ២៩ ក្បាល។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ដោយសាររន្ទះបាញ់ ៦០ នាក់ ក្នុងនោះខេត្តសៀមរាបមានអ្នកស្លាប់ច្រើនជាងគេរហូតដល់ទៅ ១២ នាក់ បន្ទាប់នៅខេត្តបាត់ដំបងស្លាប់ ៧ នាក់ ព្រៃវែង ៤ នាក់ ត្បូងឃ្មុំ ៤ នាក់ បន្ទាយមានជ័យ ៥ នាក់ ឧត្តរមានជ័យ ៤ នាក់ កោះកុង ៣ នាក់ ព្រះសីហនុ ៣ នាក់ ក្រចេះ ៤ នាក់ តាកែវ ២ នាក់ កំពង់ចាម ២ នាក់ ប៉ៃលិន ២ នាក់ កំពត ២ នាក់ កំពង់ស្ពឺ ២ នាក់ ស្វាយរៀង ១ នាក់ មណ្ឌលគីរី ១ នាក់ កំពង់ធំ ១ នាក់ និងខេត្តពោធិ៍សាត់ ១ នាក់។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ ឃើញថា មានការថយចុះ ខណៈ ១០ ខែ ឆ្នាំមុន គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១៣៣ លើក បណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន ១៥ ខ្នង ស្លាប់មនុស្ស ៧៥ នាក់ របួស ៥៨ នាក់ និងងាប់គោក្របី ៩៧ ក្បាល។
ក្នុងចំណោមអ្នកស្លាប់ ៧៥ នាក់ ខេត្តបាត់ដំបងមានស្លាប់ ៩ នាក់ កំពង់ធំស្លាប់ ៩ នាក់ ក្រចេះ ស្លាប់ ៨ នាក់ សៀមរាប ស្លាប់ ៦ នាក់ ស្វាយរៀងស្លាប់ ៤ នាក់ រាជធានីភ្នំពេញស្លាប់ ១ នាក់ កណ្តាលស្លាប់ ៣ នាក់ តាកែវស្លាប់ ៣ កំពង់ឆ្នាំងស្លាប់ ៦ នាក់ ពោធិ៍សាត់ស្លាប់ ៤ នាក់ បន្ទាយមានជ័យស្លាប់ ៤ នាក់ ឧត្តរមានជ័យស្លាប់ ២ នាក់ ព្រះវិហារស្លាប់ ២ នាក់ ព្រៃវែងស្លាប់ ៥ នាក់ រតនគីរីស្លាប់ ៣ នាក់ និងខេត្តស្ទឹងត្រែងស្លាប់ ៣ នាក់។

លោកបានបញ្ជាក់ថា ដោយឡែករយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះដែរ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៨៥ លើក បណ្ដាលឲ្យរលំផ្ទះចំនួន ៥៤២ ខ្នង របើកដំបូលផ្ទះ ៤ ៨៧៦ ខ្នង របើកដំបូលសាលារៀន ៥១ ខ្នង តូបផ្សារ ៣៩ តូបអគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៧ នាក់ និងរបួស ៣៨ នាក់៕
អត្ថបទ ៖ សំអឿន


-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


