ព័ត៌មានជាតិ
សម្ដេចតេជោ៖ លោក ត្រាំ ឈ្នះឆ្នោតព្រោះ អាមេរិក មិនចង់យកស្ត្រីធ្វើមេដឹកនាំ និងដោយសារត្រាំស្អប់សង្គ្រាម
តាមរយៈទំព័ហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃពុធ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា កត់សម្គាល់ឃើញថា លោក ដូណាាល់ ត្រាំ ទទួលបានជ័យជម្នះលើលោកស្រី កាម៉ាឡា ហារីស ព្រោះតែសង្គមអាមេរិក មិនចង់បានស្ត្រីធ្វើជាមេដឹកនាំ និងដោយសារតែ លោក ត្រាំ ជាមនុស្សស្អបសង្គ្រាម។

សម្ដេចតេជោ ហ៊ុន សែន សរសេរដូច្នេះ៖«ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់ខ្ញុំ មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន។ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។»។
ចំណុចទី២ ដែលសម្ដេចតេជោ សម្គាល់ឃើញថាមូលហេតុដែល លោក ដូណាល់ ត្រាំ ឈ្នះលោកស្រី ហារីស គឺ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ សម្ដេចតេជោ សម្គាល់ឃើញបែបនេះ ដោយសារតែកាលពីលើកទី១ គឺកាលពីឆ្នាំ២០១៦ កន្លងទៅ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ ចំណែកនៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។

ចំណុចទី៣ ដែលសម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា មើលឃើញថា ជាមូលហេតុដែលនាំឱ្យលោកត្រាំ ឈ្នះឆ្នោត គឺព្រោះតែមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម»។ តាមសម្ដេចតេជោ ហ៊ុន សែន ហេតុ ដោយសារតែលោក ត្រាំ ស្រឡញ់ សន្តិភាពនេះហើយ ទើបសន្លឹកឆ្នោតរបស់លោក ត្រាំ ទទួលបានជោគជ័យ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការឈ្នះរបស់លោក ត្រាំ ក៏អាចបង្ហាញពីចរិតពលរដ្ឋអាមេរិកដែលស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៉ីស្រាអែល។

សូមបញ្ជាក់ថា លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពី Grover Cleveland ដែលឈ្នះបែបនេះដែរ ក្នុងឆ្នាំ១៨៩២។
តាមសេចក្តីរាយការណ៍របស់ Fox News នៅថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤, គិតត្រឹមម៉ោង២រសៀល (ម៉ោងនៅកម្ពុជា) លោក ត្រាំ ទទួលបានអង្គបោះឆ្នោតចំនួន២៧៧ ពោលគឺលើសចំនួន២៧០ដែលត្រូវការ ខណៈលោកស្រី កាម៉ាឡា ហារីស នៅខាងគណបក្សប្រជាធិបតេយ្យ រកបានត្រឹម២២៦ប៉ុណ្ណោះ៕
ដោយ៖ ង៉ិល ណារ៉ាត់
ចុចអាន៖ ត្រាំ គឺជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះឆ្នោតពីរអាណត្តិ ប៉ុន្តែមិនជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


