ព័ត៌មានជាតិ
ប ស ស លើកទឹកចិត្តពលរដ្ឋចុះឈ្មោះចូលជាសមាជិកនៅកោះពេជ្រ និងដងស្ទឹងសៀមរាបក្នុងកំឡុងពេលបុណ្យអុំទូក
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រកបរបរផ្ទាល់ខ្លួនអាចស្នើសុំប័ណ្ណចូលជាសមាជិក ប.ស.ស.បាននៅទីតាំងកោះពេជ្រនិងនៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ។

បើតាម ប.ស.ស. បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងឈប់សម្រាកផ្តល់សេវាចំនួន៣ថ្ងៃនៅគ្រប់សាខាខេត្ត-ខណ្ឌទូទាំងប្រទេស គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ប.ស.ស. បានបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ នៃការឈប់សម្រាកនេះ សាធារណជនក៏នៅអាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងអាចសាកសួរព័ត៍មានផ្សេងៗបានផងដែរ នៅតាមស្តង់ចុះបញ្ជីចល័ត ប.ស.ស. ដែលរួមមាននៅរាជធានីភ្នំពេញមានទីតាំងនៅកោះពេជ្រ (តំបន់ A) នៅស្តង់លេខ១A និងលេខ២A ខាងកើតឆាកតន្ត្រីចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ និងខេត្តសៀមរាប នៅតំបន់ស្តង់ពិព័រណ៍ដងស្ទឹងសៀមរាប នៅស្តង់លេខ៥ និងលេខ៦ចាប់ពី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសមាជិករបស់ខ្លួនកើនឡើងដល់២៥៤៣៨៧០ នាក់ស្រី ១៤១៣០១១ នាក់។ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២,៥៧៧នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ ចំនួន ១,៥៨១,៩៨៨នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២,៣៥៥នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន១១៦,៩៥០នាក់ដែលទាំងនេះបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


