ព័ត៌មានជាតិ
លោក ប៉ែន បូណា ៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារ និង បម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ
បេសកកម្មរបស់កងកម្លាំងនគរបាលជាតិមានតម្លៃខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ពីព្រោះកងនគរបាល គឺជាអ្នកឈរការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ពេលវេលា។

សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងធ្វើដំណើរទៅណាក៏បាន ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភពីអសន្តិសុខឡើយ ដោយសារមាននគរបាលជាតិ ជាអ្នកយាមការពារគ្រប់ទិសទី។

នេះគឺជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសដែលលោកអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសជាមួយ លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់បាឋកថា ចែករំលែកបទពិសោធលើប្រធានបទ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ និងភូមិសាស្ត្រនយោបាយ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងបាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រូនិងមន្រ្តីនគរបាលជាតិ សិក្ខាកាម-និស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ប្រមាណជាង ១០០០នាក់ នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារB) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

លោក ប៉ែន បូណា បន្តថា កងនគរបាលគ្រប់ប្រភេទខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដោយគ្មានថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយ ក៏ដូចជាត្រៀមខ្លួនជានិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ក្នុងពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកកម្មករ បានដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក កងកម្លាំងសមត្ថកិច្ចនគរបាលឯណេះវិញ កាន់តែមមាញឹកខ្លាំង ហើយគុណតម្លៃដ៏ធំធេងនេះ មិនត្រូវមើលរំលងឡើយ។ សកម្មភាពល្អៗរបស់កងនគរបាលជាតិ គួរត្រូវបានបង្ហាញជាប្រចាំឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប តាមរយៈការផ្សព្វផ្សាយតាមបែបបុរេសកម្មនិងឆ្លាតវៃ ស្របតាមបច្ចេកវិទ្យាក្នុងសម័យទំនើប។

នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដោយបានបង្ហាញពីវិធីសាស្ត្រមួយចំនួន ក្នុងការផ្សព្វផ្សាយក្នុងសកម្មភាពបុរេសកម្មជូនដល់កងកម្លាំងនគរបាលជាតិ។

លោកនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណនិងកោតសរសើរ ចំពោះលោកវាគ្មិនទាំងពីរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចែករំលែកបទពិសោធដ៏មានសារសំខាន់ និងស្របពេលដែលពិភពលោកកំពុងមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន AI ព័ត៌មានសម្បូរបែប និងសភាពការណ៍ភូមិសាស្ត្រនយោបាយប្រែប្រួលជាបន្តបន្ទាប់ពិបាកវាយតម្លៃ។

លោកនាយឧត្តមសេនីយ៍ ជឿជាក់ថា តាមរយៈបាឋកថានេះ នឹងអាចពង្រឹងការយល់ដឹងពីតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ អាចក្លាយខ្លួនជាអ្នកគ្រប់គ្រងព័ត៌មាន និង សាធារណៈមតិពេញលេញ និងប្រកបដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាពនិងសីលធម៌ អាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព ពង្រីកការយល់ដឹងអំពីភូមិសាស្ត្រនយោបាយតំបន់ និងអន្តរជាតិកាន់តែទូលំទូលាយ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


