ព័ត៌មានជាតិ
បេក្ខជននិទ្ទេស A ៤៧ នាក់ ក្នុងខេត្តកំពង់ស្ពឺ បានជួប និងទទួលរង្វាន់ពី ឯកឧត្តម ហ៊ុន ម៉ានី
សិស្សនិទ្ទេស A ចំនួន ៤៧ នាក់ បានចូលរួមក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារចុញជួយខេត្ត ក្រុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត លោកនាយក នាយិកាវិទ្យាល័យទាំង ២៥ លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ក្រុមគ្រួសារ ស.ស.យ.ក. និងសិស្សានុសិស្ស សរុបប្រមាណ ៣០០ នាក់។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត សិស្សនិទ្ទេសAទាំង៤៧ រូបដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនៅព្រឹកនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានរំលេចផងដែរថា កម្មពិធីសំណេះសំណាលនាថ្ងៃនេះ គឺបាននាំមកនូវការជួបជុំគ្នាក្នុងនោះមានសិស្ស លោកគ្រូ អ្នកគ្រូ និងឱពុក ម្តាយរបស់សិស្ស។ ឯកឧត្តមបានបន្ថែមថា តួនាទី ភារកិច្ចជាកត្តាមួយ ប៉ុន្តែទំនៀមទម្លាប់នៃការជួបជុំត្រូវតែមាន ដើម្បីបង្កើតទំនាក់ទំនង និងភាពកក់ក្តៅរវាងគ្នា និងគ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉ន ដែលបានខិតខំប្រឹងប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីបង្រៀនសិស្សានុសិស្សបន្ថែម រហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
ជាមួយនឹងការអបអរសាទរចំពោះបេក្ខជនដែលដែលទទួលបាននិទេ្ទស A ឯកឧត្តម ក៏បានលើកទឹកចិត្តដល់បេក្ខជនជ័យលាភីឱ្យបន្តចាប់ក្តីស្រមៃ និងខិតខំរៀនសូត្របន្ថែមតាមរយះករសិក្សានៅក្នុងថ្នាក់ រៀនដោយសង្កេតអ្នកជោគជ័យ និងរៀនសូត្រពីបទពិសោធន៍ការងារ ដើម្បីឱ្យការរៀនទាំងនេះក្លាយជាមាគ៌ានាំឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត៕







-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


