ព័ត៌មានជាតិ
ពលរដ្ឋ ៦០០ គ្រួសារ ទទួលបានចង្ក្រានបង្កើនថាមពល កាត់បន្ថយប្រើប្រាស់អុស ចូលរួមថែរក្សាបរិស្ថាន
ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនចិន Guangzhou Iceberg Environmental Consulting Services ដែលមានមូលដ្ឋាននៅសាធារណៈរដ្ឋប្រជាមានិចិន តាមរយៈបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) ដែលមានលោក សាខុន ប៉ូរិន ជាប្រធាន បាននាំយកចង្ក្រានបង្កើនថាមពល មកចែកជូនប្រជាពលរដ្ឋ ៦០០គ្រួសារ រស់នៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីជួយសម្រួលបន្ទុកក្នុងគ្រួសារ។

តាមការបញ្ជាក់ពីលោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា បានឲ្យកម្ពុជាថ្មី ដឹងថា គម្រោងប្រើប្រាស់ចង្ក្រានព្រៃមាន់ បានចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ដោយក្រុមហ៊ុនចិនមួយនេះ គឺផ្តោតសំខាន់ទៅលើភាពបៃតងនៅលើផែនដី និងមានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនចូលក្នុងបរិយាកាស។ ចង្ក្រាននេះ ត្រូវបានផលិតឡើងដោយសិប្បកម្មឈ្មោះ ព្រៃមាន់ ដែលមានមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង និងមានកម្មករជាអ្នកពិការភាពមួយចំនួនផងដែរ។


លោកបញ្ជាក់បន្ថែមថា ចង្ក្រាននេះ មិនត្រឹមតែជួយលើកសម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែក ជាមួយសហគមន៍អន្តរជាតិនៅក្នុងការកាត់បន្ថយការបំភាយកាបូនចូលទៅក្នុងបរិយាកាស និងជំរុញបៃតងភាពជុំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀតផង។ ជំនួយចង្ក្រានព្រៃមាន់ គឺមានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយសដល់ការប្រើប្រាស់បរិមាណ អុស និងការបំភាយកាបូនក្នុងកំរិតមួយទាប ចូលទៅក្នុងបរិយាកាស។
លើសពីនេះទៅទៀត ចង្ក្រាននេះ ក៏មានការពិសោធន៍ចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ ក្នុងការផលិតយ៉ាងណាឱ្យមានគុណភាព និងការបំភាយកាបូនក្នុងកំរិតទាប៕
អត្ថបទ៖ ប្រុញ វិធិន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


