ព័ត៌មានជាតិ
រដ្ឋបាលស្រុកសំរោង សម្រុកជួសជុលផ្លូវលំប្រមាណ៥០គីឡូម៉ែត្រ
លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង ប្រាប់ឲ្យដឹង នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ស្រុកសំរោង គឺ មាន ១១ឃុំ ហើយនៅក្នុងមួយរយៈពេលកន្លងទៅថ្មីៗ នេះ ឥទ្ធិពល គ្រោះមហន្តរាយជំនន់ទឹកភ្លៀង បានបំផ្លិចបំផ្លាញផ្លូវលំតាមភូមិនានា សរុបប្រវែង ៥០គីឡូម៉ែត្រ។


លោកអភិបាលស្រុកសំរោង ប្រាប់បន្តថា រដ្ឋបាលស្រុក បានស្ថាបនា ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បាន ៧ឃុំរួចមកហើយ សម្រេចបានសរុបប្រវែងជាង ២០គីឡូម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រ ជាច្រើនគ្រឿង ដោយ ១គីឡូម៉ែត្រ ចំណាយទឹកប្រាក់ ១លានរៀល ហើយផ្លូវខូចខាតដែលនៅសេសសល់ ក្រុមការងារជំនាញ នឹងខិតខំប្រឹងប្រែងបន្តទៀត អាចនឹងបញ្ចប់នៅក្នុងអំឡុងសប្តាហ៍ក្រោយនេះហើយ ដោយមិនឲ្យហួសថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នោះទេ ។


ជាមួយគ្នានេះលោកអភិបាល បានថ្លែងអំណរអរគុណ ដល់ក្រុមការងារ អាជ្ញាធរគ្រប់ភូមិឃុំ ព្រះសង្ឃ សប្បុរសជន ប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភថវិកា ក្នុងការជួសជុលផ្លូវនេះ។ ក្នុងនាមរដ្ឋបាលស្រុកសំរោង លោកសូមធ្វើការអភ័យទោសពីប្រជាពលរដ្ឋ ដែលកន្លងមកមានការលំបាកធ្វើដំណើរដោយសារផ្លូវលំជាច្រើន ក្នុងស្រុកសំរោង រងការខូចខាតដោយជំនន់ទឹកភ្លៀង ហើយរដ្ឋបាលស្រុក ឃុំ នឹងខិតខំ ជួសជុលផ្លូវដែលខូចខាតទាំងអស់ឡើងវិញ៕


អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ក្រសួងកំពុងពន្លឿនចេញបណ្ណដល់ជនពិការទទួលការបញ្ចុះតម្លៃសិក្សា និងការទំនិញនៅតាមទីផ្សារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


