Connect with us

ព័ត៌មានជាតិ

ខេត្ត​ក្រចេះ មាន​បេក្ខជន ៤៤ នាក់ ប្រឡង​ជាប់​មន្រ្តីកសិកម្ម​ឃុំ តាំងចិត្ត​​យក​ចំណេះ​ជួយ​កសិករ​បង្កើន​ទិន្នផល និង​រកទីផ្សារ​

បានផុស

នៅ

បេក្ខជនប្រឡងជាប់ជាស្ថាពរមន្ត្រីកសិកម្មឃុំដែល​ត្រូវ​បម្រើ​ការ​ងារ​នៅក្នុងមូលដ្ឋាន​ខេត្តក្រចេះ នាសម័យប្រឡងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើការប្តេជ្ញាចិត្ត​នឹង​ប្រើចំណេះដឹង និងបទពិសោធន៍ជួយដល់​កសិកលើ​ការងារ​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជន ឈាង សុឡេង ដែលទើបប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំ នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះដែល​ជា​ស្រុកកំណើត​​របស់ខ្លួនផ្ទាល់បាន​បង្ហាញ​ក្ដីរីករាយជាខ្លាំង ដែលបានជាប់ជា​មន្រ្តីកសិកម្ម​នៅក្នុងឃុំក្នុងមូលដ្ឋាន​ស្រុក​កំណើត។

យុវជនរូបនេះ​បាន​តាំងចិត្តថា នឹងប្រើចំណេះដឹងដែលបានរៀនសូត្រពីសាលាក៏ដូចជាបទពិសោធន៍ផ្សេងៗ យកទៅជួយ​បណ្ដុះបណ្ដាល និងណែនាំដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ សហគមន៍ ធ្វើយ៉ាងណាឲ្យ​ការ​ធ្វើកសិកម្ម​របស់​កសិករ​បង្កើនបាន​ទិន្នផល ជួយសម្រាលទុក្ខលំបាក បញ្ហាប្រឈមនានា ដែលកសិករកំពុងតែជួបប្រទះនៅក្នុងវិស័យកសិកម្ម។ ជាពិសេស​ការ​ណែនាំ​បច្ចេកទេស​ថ្មីៗ​ ដើម្បី​ឲ្យកសិករ​ធ្វើ​កសិកម្ម​​ទទួលបានទិន្នផល​ជាអតិបរមា ហើយមានទីផ្សារល្អ។

ជាមួយគ្នានោះ លោក អ៊ុន ខេមរា ដែលបានចូលបម្រើការងារជាមន្ត្រីកសិកម្មឃុំ នៅឃុំរលួសមានជ័យ ស្រុក​អូគ្រៀងសែនជ័យ ដែល​ទើបប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំ​បានឲ្យកម្ពុជាថ្មីដឹងថា ចំពោះរូបលោកការងារ​ស្នូល​គឺ​ការ​ជួយ​សម្របសម្រួលកសិករទាក់ទងទៅការប្រើប្រាស់​បច្ចេកទេសកសិកម្ម ការ​ធ្វើ​ទីផ្សារកសិកម្ម និងជួយរកបញ្ហាដែលកសិករ​ជួបប្រទះនៅក្នុងការធ្វើកសិកម្ម ដើម្បីរកដំណោះស្រាយសមស្របណាមួយដើម្បីឲ្យកសិករ​អនុវត្តន៍ទៅទទួលបានជោគជ័យ និង​ទទួល​បានផលចំណេញកាត់បន្ថយថ្លៃដើមផលិត។

ជាមួយ​ការ​តាំងចិត្ត​នឹង​ប្រើរាល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ចែករំលែកជួយ​ដល់​កសិករ លោក អ៊ុន ខេមរា ក៏​បានរំលេច​បន្ថែម​ពីការជួយសម្របសម្រួលរក​ទីផ្សារ​ដល់កសិរ នៅពេលដែលដល់រដូវប្រមូលផល ក្នុងនាមជាមន្ត្រីកសិកម្មឃុំ គឺមានតួនាទី១ ជួយ​រក​ទីផ្សាសម្រាប់កសិករ។ ជាក់ស្ដែង ដូចជា ស្រូវ នៅពេល​​ដល់​រដូវ​ប្រមូលផល គឺត្រូវជួយសម្របសម្រួលរកឈ្មួញទិញ រកម៉ាស៊ីនច្រូតឲ្យពួកគាត់ ដើម្បីទទួលបានតម្លៃមួយសមស្រប។

សម្រាប់ខេត្តក្រចេះ មានបេក្ខជនសរុបចំនួន ៤៤នាក់ ក្នុងនោះស្រី ២១នាក់ ដែលបានប្រឡងជាប់ និងត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ជាមន្ត្រីកសិកម្មឃុំ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម