ព័ត៌មានជាតិ
កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីក្រុមតារា និងក្រុមកីឡាករប្រដាល់នៃប្រទេសទាំងពីរ។
ការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាងប្រទេសទាំងពីរនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពលើសំណើរបស់សហព័ន្ធប្រដាល់គុណខ្មែរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមលិខិតជូនដំណឹងរបស់រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រីដែលគោរពជូនរដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងប្រធានសហព័ន្ធប្រដាល់គុណខ្មែរ កាលពីថ្ងៃទី១៩វិច្ឆិកា កន្លងទៅបានឲ្យដឹងថា ក្រុមកីឡាករបាល់ទាត់ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺក្រុមតារានៃព្រះរាជាណាចក្រកម្ពុជា ជួបប្រកួតជាមួយក្រុមតារានៃព្រះរាជាណាចក្រថៃ ចំណែកក្រុមកីឡាករប្រដាល់គុណខ្មែរ ត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI ដែលនឹងគ្រោងធ្វើឡើងនៅអំឡុងខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ។
តាមសេចក្ដីជូនដំណឹង ការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាងកម្ពុជា ថៃ នេះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាម្ចាស់សណ្ឋាគារ សូហ្វីតែលភ្នំពេញ ជួយសម្របសម្រួលការងារជាមួយភាគីថៃ ដោយសហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ និងទទួលបន្ទុកលើការចំណាយ ការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុករបស់ប្រតិភូកីឡាករថៃ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


