ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកវេទិកាជួបម្ចាស់ស្ថានីយ វិទ្យុ និង ទូរទស្សន៍ ដើម្បីរកដំណោះស្រាយនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះមុខនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ និងការធ្លាក់ចុះចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ប្រឈមមុខនឹងបញ្ហាទាំងនេះ ទើបក្រសួងព័ត៌មានបានរៀបចំវេទិកា ជំនួបជាមួយម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីខិតខំរិះរកដំណោះស្រាយរួមគ្នា។

វេទិការវាងក្រសួងព័ត៌មាន និងម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និង ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មសហការរៀបចំដោយក្រសួងព័ត៌មាន និងក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីតំណាងម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និង ក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម កំពុងប្រកបមុខរបរក្នុងប្រទេសកម្ពុជា។

លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងបរិបទឌីជីថល និងការរីកចម្រើនយ៉ាងឆាប់រហ័សបច្ចេកវិទ្យាព័ត៌មាន, ប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមានទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តីប្រឈមមុខនឹងការបាត់បង់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនេះជាបញ្ហាប្រឈមស្រួចស្រាល់មួយ ដែលប្រព័ន្ធផ្សព្វផ្សាយកំពុងជួបប្រទះ ហើយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណមួយចំនួនបានបិទទ្វារ និងកំពុងប្រឈមនឹងបញ្ហា។

ដូច្នេះសម្រាប់កិច្ចពិភាក្សានាពេលនេះ ដើម្បីធ្វើសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការ ហើយរួមគ្នាដោះស្រាយ៕









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


