ព័ត៌មានជាតិ
លោកសុខ ពេញវុធ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញជំនួសលោក នួន ផារ័ត្ន
លោកសុខ ពេញវុធ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីថ្មី ជំនួសលោក នួន ផារ័ត្ន ដែលទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំគណបក្ស ឱ្យទៅទទួលតួនាទី ជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកបណ្ឌិត ជ្រួន ថេរ៉ាវ៉ាត សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។


លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រុមការងារយុវជនគណបក្ស ជាកម្លាំងស្នូលមិនអាចខ្វះបាន ដែលទាមទារឱ្យយុវជនរបស់យើងពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស។
សម្រាប់ថ្ងៃនេះ លោកសុខ ពេញវុធ សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីថ្មី ដើម្បីបន្តនូវនិរន្តរភាពនៃការងារ ដឹកនាំអង្គការចាត់តាំងយុវជនគណបក្សថ្នាក់រាជធានី បន្ទាប់ពី ប្រធានក្រុមការងារយុវជនគណបក្សរាជធានីចាស់ គឺលោក នួន ផារ័ត្ន ទទួលបានការផ្តល់សេចក្តីទុកចិត្តពីសំណាក់ថ្នាក់ ដឹកនាំគណបក្ស ឱ្យទទួលតួនាទី ជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កន្លងទៅនេះ។
លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានធ្វើការផ្តាំផ្ញើលោកសុខ ពេញវុធ ដែលបានតែងតាំងថ្មីនេះ ត្រូវបន្តរក្សាសន្តិភាពឱ្យបានគង់វង់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យរីកចំរើនបន្ថែមទៀត។ គោរពស្រលាញ់ប្រជាពលរដ្ឋ សាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ បន្តពិនិត្យតាមដាននិងប្រឆាំងរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងទប់ស្កាត់ដាច់ខាងចំពោះចលនាបដិវត្តពណ៌។យកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រឹកយុវជនបក្ស ដូចពាក្យស្លោកថា ពង្រីកដល់ណា ពង្រឹងដល់នោះ។

លោកបណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ មានយុវជនគណបក្សដ៏រឹងមាំ ដោយបង្កើតបានក្រុមការងារយុវជនគណបក្សថ្នាក់ រាជធានី ខណ្ឌទាំង១៤ សង្កាត់ ទាំង១០៥ រហូតដល់ចំនួន ៣១,៥៦៧រូប ដែលក្រុមការងារយុវជនគណបក្សទាំងនេះត្រូវបានបែងចែក តួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីឱ្យបក្សមានភាពរឹងមាំ។បើអង្គការចាត់តាំងដ៏រឹងមាំ នោះគណបក្សប្រជាជនកម្ពុជាក៏រឺងមាំដែរ។២៦ឆ្នាំនេះ យើងបានបណ្តុះបណ្តាលយុវជនជាច្រើន ដោយសារកម្ពុជាមានសន្តិភាពពេញលេញ។គុណភាពយុវជនបក្សជាគុណសម្បត្តិ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈ។
លោកបណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានបន្តទៀតថា៖ អំពើល្អរបស់មន្ត្រីបក្សនិងការអនុវត្តនៅអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក។
លោកសុខ ពេញវុធ ក្នុងឱកាសនោះដែរ ក៏បានធ្វើការប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ប្តេជ្ញាពង្រឹង និងពង្រឹកយុវជនបក្សឱ្យបានជាប្រចាំ ពង្រឹង និងពង្រីកភាពជាដៃគូជាមួយអង្គការ យុវជនក្រៅប្រព័ន្ធនិងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍យុវជនអោយកាន់តែប្រសើរឡើង៕
អត្ថបទ៖ ស្រីរ័ត្ន




-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


