ព័ត៌មានជាតិ
ខណៈកម្ពស់ទឹកស្ទឹងសែនជិតដល់ចំណុចប្រកាសអាសន្ន អភិបាលខេត្ត អំពាវនាវពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន
ខណៈស្ថានភាពកម្ពស់ទឹកស្ទឹងសែនជិតឈានដល់ចំណុចប្រកាសអាសន្ន អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ពិសេសពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសែន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើសុខសុវត្ថិភាពផ្ទាល់ខ្លួន។

លោកអភិបាលខេត្តកំពង់ធំ ថែមទាំងបានណែនាំដល់មន្ត្រីជំនាញចុះសិក្សាអំពីស្ថានភាពភូមិសាស្ត្រទឹកក្នុងខេត្តកំពង់ធំ ឱ្យបានច្បាស់លាស់ ដើម្បីត្រៀមរៀបចំផែនការការពារ ទប់ស្កាត់បញ្ហាគ្រោះជំនន់ទឹកភ្លៀង និងមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលជំនន់ទឹកភ្លៀង។ ការណែនាំរបស់អភិបាលខេត្តនេះ លើកឡើងនៅក្នុងកិច្ចប្រជុំការគ្រប់គ្រងគ្រោះមន្តរាយណ៍ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំមានកម្ពស់១២,៩៣ម៉ែត្រ ដែលសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ខណៈកម្រិតទឹកដែលត្រូវប្រកាសអាសន្នស្ថិតនៅកម្ពស់១៣,៥០ម៉ែត្រ។ បើតាមការបញ្ជាក់បន្ថែមរបស់រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ស៊ីណាត ដែលបានចុះពិនិត្យស្ថានភាពទឹកអាងស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសែនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កំពុងហក់ឡើងខ្លាំង ជាពិសេសត្រង់ចំណុចការដ្ឋានទំនប់អាងទឹកកំពង់គោ ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ អាជ្ញាធរខេត្តកំពង់ធំ បានរម្លឹកប្រជាពលរដ្ឋក្នុងខេត្ត ពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ និងឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។
ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់។ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


