Connect with us

ព័ត៌មានជាតិ

បង្ក្រាបក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្ដាប់​ធ្នាប់សង្គម លើក​ក្នុងសន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​ខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារ​បន្ត​ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីការអនុវត្តការងារកន្លងមករបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងនោះ មានការបង្ក្រាបក្មេងទំនើង និងបង្ក្រាបគ្រឿងញៀន សន្តិសុខសណ្ដាប់ធ្នាប់សង្គមរយះពេល១២ខែ។

ក្នុងពិធីបិទ​សន្និបាតនេះប្រារព្វធ្វើក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យមានការចូលរួម​ពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ា រី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត រួមទាំងអ្នកចូលរួម​ប្រហែល ៥០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបិទសន្និបាត លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានលើកឡើងអំពីសមិទ្ធិផលជាច្រើន ដែលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និង ឃុំ សង្កាត់ អនុវត្តបានកន្លងមកក្នុងរយៈពេល ១២ខែ ក្នុងនោះមានហេដ្ឋារចនាសមព័ន្ធមាន ស្ពានផ្លូវ កសិកម្ម សណ្តាប់ធ្នាប់សង្គម ក្នុងនោះមានក្មេងទំនើង និង អត្រានុគោលដ្ឋានជាដើម។

ក្នុងពិធីបិទសន្តិបាត លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានថ្លែង​ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាពយកមកអនុវត្តន៍។ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពាក់ព័ន្ធនឹងករណីបង្រ្កាបក្មេងទំនើង ដោយគ្មានការលើកលែងឲ្យបានឡើយ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់គ្មានការលើកលែង ចំពោះក្រុមក្មេងទំនើង ដែលបង្កហិង្សាដាក់គ្នា នៅតាមផ្លូវសាធារណៈ តាមសហគមន៍ក្នុងនោះរាល់សកម្មភាពនៃការជិះម៉ូតូ យកតាមខ្លួននូវកាំបិត ដាវ​សាម៉ូរ៉ៃ ព្រមទាំងការបង្ហោះសំញែញបង្អួតគ្នាតាមបណ្ដាញសង្គម និងនៅតាមសហគមន៍ ការដាក់កាំបិត ឬដាវតាមខ្លួនស្មើនឹងការកាន់កាប់អាវុធដោយខុសច្បាប់ ត្រូវតែបង្ក្រាបឲ្យអស់និងបញ្ជូនទៅដាក់ពន្ធនាគារឲ្យខានតែបានមិនអាចលើកលែងទោសឲ្យបានឡើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម