ព័ត៌មានជាតិ
សមត្ថកិច្ចវែកមុខ ឃាតកដែលអារកសម្លាប់បុរសម្នាក់ប្លន់យកម៉ូតូនិងគ្រឿងអលង្ការនៅព្រែកឯង
ភ្នំពេញ ៖ ពិតជាឈាមស្រែកស្បែកហៅមែន ខណៈដែលឃាតករធ្វើសកម្មភាពអារកសម្លាប់បុរសម្នាក់ប្លន់យកម៉ូតូនិងគ្រឿងអលង្ការកាលពីយប់ថ្ងៃទី១១ ខែមីនា កន្លងមកត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៦ខែមីនានៅស្រុកគីរីវង្សខេត្តតាកែវ។

កិច្ចប្រតិបត្តិការតាមក្របួចឃាតកនេះ ធ្វើឡើងដោយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ តាមប្រភពពីនគរបាលបានឲ្យដឹងថា ឃាតករដែលនគរបាលចាប់ខ្លួនបានទាំងពីរនាក់មានឈ្មោះម៉ៅ រដ្ឋាហៅជីព ភេទប្រុសនិងម្នាក់ទៀតឈ្មោះម៉េង ណាឃីម ណា ភេទប្រុស អាយុ២១ឆ្នាំ ចាប់ខ្លួនបាននៅស្រុកគីរីវង្សខេត្តតាកែវ។

ដោយឡែកជនរងគ្រោះឈ្មោះសៅ គ្រឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេការឡានដឹកដីស្នាក់នៅជាមួយបងបង្កើតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមចម្លើយរបស់ឃាតករបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១១ ខែមីនា ពួកគេបានប្រើល្បិចបបួលជនរងគ្រោះមកផឹកនៅកោះពេជ្រ។ ពេលជូនជនរងគ្រោះត្រឡប់ទៅផ្ទះវិញក៏រៀបផែនការប្លន់សម្លាប់រួចអូសទម្លាក់ចូលក្នុងស្មៅក្បែរផ្លូវថៃហ្គឺរ៍ រួចប្លន់យកម៉ូតូនិងគ្រឿងអលង្ការក្នុងនោះឈ្មោះម៉ៅ ជីប យកចិញ្ចៀន និង ខ្សែក ដោយឡែកម៉េង ណាឃឹម យកម៉ូតូនិងទូរស័ព្ទដៃ ហើយនាំគ្នាគេចខ្លួន។

លុះមកដល់ថ្ងៃទី១៦ ខែមីនា ក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង។ នេះពិតជាឈាមស្បែកស្រែកហៅមែន៕
ដោយ ៖ នរា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


