ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាល ជំរុញការដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់រហ័ស
អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានជំរុញដល់អភិបាលរងខេត្តទទួលបន្ទុក ដោះស្រាយវិវាទដីធ្លី និងវិវាទផ្សេងៗតាមបណ្ដាក្រុង-ស្រុកទាំង១៣ ព្រមទាំងអាជ្ញាធរក្រុង-ស្រុក កម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយវិវាទផ្សេងៗ។

ការជំរុញរបស់លោកអភិបាលខេត្ត បានសង្កត់ធ្ងន់លើវិវាទដីធ្លីឱ្យបានឆាប់រហ័ស ដោយចាត់អាទិភាពដោះស្រាយទៅតាមទំហំនៃទំនាស់ សំដៅដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានចប់ទាន់ពេល និងប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋ ពីព្រោះវាជាកង្វល់របស់ប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំ។
លោកអភិបាលខេត្ត បានជំរុញដូច្នេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដោយផ្តោតសំខាន់លើការដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់រហ័ស។

លោកអភិបាលខេត្ត បានស្នើដល់មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរអធិការកិច្ច មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ក្នុងការផ្តល់មតិយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយទៅលើសំណុំរឿងនីមួយៗ ដើម្បីដោះស្រាយបញ្ចប់ឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ និងនីតិវិធីជាធរមាន។ ជាងនេះទៀតត្រូវយកចិត្តទុកដាក់ក្នុងការតាមដានសំណំរឿងរបស់ខ្លួនដែលកំពុងដោះស្រាយជាប់ជាប្រចាំ។

អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំដោះស្រាយរាល់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលបានបញ្ជូនមកខេត្ត ដោយត្រូវមានជាលទ្ធផលឆ្លើយតបត្រឡប់ទៅម្ចាស់បណ្ដឹងវិញ ដើម្បីបញ្ជាក់ឱ្យឃើញថា ខេត្តកំពុងតែខិតខំដោះស្រាយជូនពួកគាត់ដោយមិនបានទុកចោលឡើយ។
បញ្ហាសំខាន់បំផុតនោះ គឺឱ្យក្រុមការងារពាក់ព័ន្ធ ត្រូវខិតខំជំរុញក្នុងការស្រាវជ្រាវករណីនីមួយៗឱ្យបានលម្អិតច្បាស់លាស់ ដោយចុះទៅដល់ទីតាំងផ្ទាល់ និងសួរនាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទៅតាមនីតិវិធី វែកញែកថាតើអ្នកណាខុសអ្នកណាត្រូវ ដើម្បីធ្វើការសម្របសម្រួលបញ្ចប់វិវាទ ឬចាត់វិធានការឱ្យស្របទៅតាមច្បាប់។ ការចុះស្រាវជ្រាវនេះ បើក្នុងករណីក្រុមការងារ រកឃើញថាភាគីណាមួយបានក្លែងបន្លំឯកសារផ្សេងៗនោះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់ដោយមិនមានការលើកលែងឡើយ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥២ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


