ព័ត៌មានជាតិ
អភិបាលខណ្ឌឬស្សីកែវ ចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋចំនួន៤ភូមិ ក្នុងសង្កាត់ច្រាំងចំរេះទី១
កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងសង្កាត់ច្រាំងចំរេះទី១ ក្រោមអធិបតីភាពលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានលើកឡើងថា ការចុះបញ្ជីក្បាលដី បានផ្តល់នូវសារប្រយោជន៍ដល់ប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លី ពេញលេញជូនគាត់ ហើយវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនាពេលនេះទៀតសោត មានសារៈសំខាន់សម្រាប់ធ្វើជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួននិងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ ហើយប័ណ្ណនេះ ក៏អាចផ្តល់លទ្ធភាព ដល់ប្រជាពលរដ្ឋដើម្បីយកទៅដាក់ធានាក្នុងការខ្ចីលុយពីធនាគារយកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ សូមកោតសសើរ និងថ្លែងអំណរគុណដល់មន្ត្រីជំនាញទាំងអស់ ក៏ដូចជាមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដែលបំពេញការងារបំបែកក្បាលដី ទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាដីធ្លី រហូតសម្រេចលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈនាពេលនេះផងដែរ៕
អត្ថបទ៖ សំណាង




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


