ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅចំពោះអាជីវករយកចំណីផ្លូវធ្វើជាអាជីវកម្ម
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចាត់វិធានការក្ដៅចំពោះអាជីវករដែលយកចំណីផ្លូវធ្វើជាអាជីវកម្មដោយដាក់តាំងលក់ទំនិញ និងចតរថយន្ត ដើម្បីផ្ទេរទំនិញ ធ្វើឲ្យមានការកកស្ទះចរាចរណ៍។

កាលពីរសៀលថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានប្រគល់ភារកិច្ចជូន លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌ ទទួលបន្ទុកសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ អនាម័យ បរិស្ថាន និងអនុវត្តវិធានការរដ្ឋបាល ចំពោះអាជីវករលក់ដូរផ្លែឈើ ការចតយានយន្តគ្រប់ប្រភេទ និងការចតយានយន្តលើកដាក់ ឬ ផ្ទេរទំនិញនៅលើចិញ្ចើមផ្លូវ។

លោក ស៊ឹប សុផង់ អភិបាលរង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងបាញ់ថ្នាំកំណាត់ព្រំ នៅកំណាត់ផ្លូវលេខ ២៣១ ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) ចំពោះរថយន្តដែលយកផ្លូវសាធារណៈជាកន្លែងផ្ទេរទំនិញ និងក្រុមអាជីវករតាំងលក់បន្លែ ផ្លែឈើ លើផ្លូវ ២៣៤ បង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរមិនអាចឆ្លងកាត់បាន អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នករំលោភយកចិញ្ចើមផ្លូវ ដាក់តាំងលក់ទំនិញលើផ្លូវសាធារណៈ។

លោកបានលើកឡើងថា លោកបានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ធ្វើការរៀបចំនៅលើកំណាត់ផ្លូវលេខ ២៣៩ បន្តទៀត ដោយសារតែតំបន់នោះមានសភាពស្មុគស្មាញ ដោយអាជីវករយកចំណីផ្លូវធ្វើជាអាជីវកម្ម មិនអាចធ្វើដំណើរបាន បង្កការកកស្ទះ។ ក្នុងនោះ អាជ្ញាធរបានយកផ្លែឈើមួយចំនួនដែលតាំងលក់នៅលើចំណីផ្លូវយកទៅសាលាខណ្ឌ ដើម្បីឲ្យម្ចាស់មកធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដាក់តាំងលក់បន្តទៀត។

គួរបញ្ជាក់ថា កន្លងទៅកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានអនុញ្ញាតឲ្យក្រុមអាជីវករដែលលក់ដូរនៅកំណាត់ផ្លូវលេខ ២៣០ លក់នាពេលយប់ជាបណ្ដោះអាសន្ន ហើយនៅវេលាម៉ោង ៦ ព្រឹក បរិស្ថានអនាម័យត្រូវតែស្អាត។ ប៉ុន្តែក្រុមអាជីវករលែងស្ដាប់ជាមួយអាជ្ញាធរ មិនមែនលក់តែពេលយប់តែប៉ុណ្ណោះទេ ក្រុមអាជីវករបានតាំងលក់ទាំងយប់ទាំងថ្ងៃ បិទផ្លូវស្ទើរទាំងស្រុងតែម្ដង៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


