Connect with us

ព័ត៌មានជាតិ

កម្មកររោងចក្រ Y & W ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយតេស្តអវិជ្ជមាន២ដង

បានផុស

នៅ

ក្រុមកម្មករ កម្មការិនីរោងចក្រ Y & W ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវ​បាន​អនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ នឹងអាចប្រកបរបរធ្វើការវិញបានធម្មតា បន្ទាប់ពីគោរពតាមគោលការណ៍​ចត្តា​ឡីស័ក ​១៤ ថ្ងៃ និងតេស្តអវិជ្ជមាន ២លើក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រីគឹម ញិបអភិបាលខណ្ឌដង្កោ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ១៧ ខែមីនានេះឲ្យដឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតមកដល់ពេលនេះ កម្មករកម្មការិនីជាង ៧០០ នាក់ បានធ្វើតេស្ត២ដងអវិជ្ជមាន ហើយលទ្ធផលអវិជ្ជមាន សាលារាជធានីភ្នំពេញប្រជុំអនុគណៈកម្មការ  ហើយមានគោលការឯកភាពពីអភិបាលរាជធានីភ្នំពេញ បានបញ្ចប់ការធ្វើចត្តាឡីស័កដោយសារ ក្រុមកម្មករកម្មការិនីទាំងនោះ បានគោរពធ្វើចត្តាឡីស័កបានត្រឹមត្រូវ ហើយលទ្ធផលអវិជ្ជមាន ដូច្នេះពួកគាត់អាចត្រឡប់ទៅផ្ទះ ហើយបម្រើការងារជាធម្មតាវិញបាន។

សូមរំឭកថា ស្ត្រីម្នាក់មានអាយុ ៤៨ ឆ្នាំ ជាកម្មការិនីរោងចក្រ វាយ​ & ដាប់បែលយូ បានឆ្លងកូវីដ-១៩ ពីកូនជាអ្នកបើកឡានឱ្យជនជាតិចិនកាលពីថ្ងៃទី ២ ដើមខែមីនា។

ក្រោយពីរកឃើញស្ត្រីម្នាក់មានវិជ្ជមានកូវីដ-១៩នេះ អាជ្ញាធរ និងក្រសួងសុខាភិបាល បានចុះយក​សំណាកលើកម្មករ កម្មការិនី បានចំនួនជាង៧០០នាក់ ដែលធ្វើការក្នុងអគារ D8 ហើយទទួល​បានលទ្ធផលអវិជ្ជមានទាំង២លើក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៦ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៩ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១៦ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

Sokha Hotels

ព័ត៌មានពេញនិយម