ព័ត៌មានជាតិ
លោក ធន់ វឌ្ឍនា៖ ការធ្វើវេទិការបស់ព្រឹទ្ធសភា គឺផ្ដល់ព័ត៌មានពិតដល់មូលដ្ឋាន ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ
ការរៀបចំធ្វើវេទិការផ្សព្វផ្សាយរបស់ព្រឹទ្ធសភាតាមមូលដ្ឋាន ជាការផ្សាភ្ជាប់រវាងស្ថាប័នសភា និងអាជ្ញាធរសាធារណៈនៃរាជរដ្ឋាភិបាល ពិសេសគឺផ្ដល់ឱ្យនូវព័ត៌មានពិតដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដើម្បីទៅបន្សាបព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយជនខ្លះក្នុងបំណងបំពុលសង្គម។ នេះជាការលើកឡើងរបស់អនុប្រធានទី២ ព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា។

លោកបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ថា ការរៀបចំធ្វើវេទិកាផ្សព្វផ្សាយ គឺពិតជាមានសារសំខាន់ណាស់ ព្រោះថា ជាការចែករំលែកព័ត៌មាន និងផ្សាភ្ជាប់រវាងអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ និងជាពិសេសជាការផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានពិត ដើម្បីទៅបន្សាបព័ត៌មានមិនពិត ដែលធ្វើឱ្យមានចលាចលសង្គម។ ម្យ៉ាង ក៏ជាការបំពេញមុខងារតំណាងក្នុងការផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាជនតាមប្រព័ន្ធផ្សព្វផ្សាយដែរ។

ការលើកឡើងដូច្នេះរបស់អនុប្រធានទី២ ព្រឹទ្ធសភា បានធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការជំនាញទាំង១០ នៃព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា កាលពីនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ បានផ្ដោតការពិភាក្សាលើការរៀបចំវេទិកាពាក់ព័ន្ធនឹងវិស័យផ្សេងៗ ការរៀបចំផែនការប្រចាំឆ្នាំ ប្រចាំនីតិកាល និងបញ្ហាផ្សេងៗ។
ដោយនីតិកាលនេះ ទាំងរដ្ឋសភា និងព្រឹទ្ធសភា បានដាក់ចេញអាទិភាពលើមុខងារតំណាង ដែលតម្រូវឱ្យសមាជិកសភាផ្សាភ្ជាប់ជាមួយមូលដ្ឋាន និងអង្គបោះឆ្នោតជាប់ជាប្រចាំនោះ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានជំរុញឱ្យគណៈកម្មការ និងក្រុមនីមួយៗ គួររៀបចំវេទិកាផ្សព្វផ្សាយក្នុងមួយឆ្នាំឱ្យបានម្ដង ដោយត្រូវគិតគូពីប្រធានបទ សមាសភាពចូលរួម ពេលវេលារៀបចំ និងការស្វែងរកថវិកា ព្រមទាំងដៃគូគាំទ្រ។

វិស័យអាទិភាពមួយចំនួនដែលអង្គប្រជុំបានលើកឡើង គឺមានបញ្ហាសិទ្ធិមនុស្ស ទំនើបកម្មបច្ចេកវិទ្យា បញ្ហាបញ្ញាសិប្បនិម្មិត AI ព័ត៌មានក្លែងក្លាយ និងបញ្ហាតម្លៃទីផ្សាកសិកម្ម ជាដើម ដែលបញ្ហាទាំងនេះ បាននិងកំពុងក្លាយជាប្រធានបទក្ដៅ នាពេលបច្ចុប្បន្ន។
កិច្ចប្រជុំខាងលើ ក៏បានពិភាក្សាពីការត្រៀមខ្លួនសម្រាប់ការរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខផងដែរ ដែលក្នុងនោះ លោកអនុប្រធានទី២ ព្រឹទ្ធសភា ថា ការងារស្រាវជ្រាវ និងប្រមូលព័ត៌មាន គឺជាការងារសំខាន់ ដើម្បីចូលរួមយោបល់ និងអនុសាសន៍ ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាពខ្ពស់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


