ព័ត៌មានជាតិ
ឆ្នាំ ២០២៤ ខេត្តក្រចេះដាក់គោលដៅតាមផ្លូវជាតិពីរកន្លែង ឃាត់ពិនិត្យរថយន្តបានជិត ២ ពាន់គ្រឿង
នៅក្នុងឆ្នាំ ២០២៤ នេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តក្រចេះ បានពិនិត្យយានយន្តសរុបចំនួន ១,៩៧១ គ្រឿង ក្នុងនោះ៖ យានយន្តត្រឹមត្រូវ ចំនួន ១,៤៤៨ គ្រឿង, រយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស (កាត់ទ្រុងនៅនឹងកន្លែង) ចំនួន ៤២ គ្រឿង, ដោះភ្លើងរថយន្តបំភ្លឺផ្លូវខុសលក្ខណៈបច្ចេកទេស ចំនួន ៤០ គ្រឿង, យានយន្តខ្វះឯកសារ (ឆៀក,ច្បាប់អនុញ្ញាតិអាជីវកម្ម…) ចំនួន ២៤១ គ្រឿង, អ្នកបើកបរគ្មានបណ្ណបើកបរ ចំនួន ១០ គ្រឿង, និងអ្នកបើកបរប្រើប្រាស់បណ្ណបើកបរ ខុសប្រភេទយានយន្ត ចំនួន ១៩០ គ្រឿង។

នេះយោងតាមរបាយការណ៍របស់លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជា ក្រុមការងារត្រួតពិនិត្យខេត្ត បានឲ្យដឹងនៅក្នុងកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ កិច្ចប្រតិបត្តិការយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងខេត្តក្រចេះ ក្រោមអធិបតីភាព លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុម ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តក្រចេះ។
លោក គង់ គឹមនី បានឲ្យដឹងបន្តថា ក្នុងការអនុវត្តការងារក្រុមការងារបានរៀបចំផែនការសកម្មភាពនៅរៀងរាល់ខែនីមួយៗ សម្រាប់ចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅទីតាំងគោលដៅត្រួតពិនិត្យចល័តលើកំណាត់ផ្លូវជាតិលេខ ៧ និងផ្លូវជាតិលេខ ៧៣ ក្នុងភូមិសាស្ដ្រខេត្ត។
ចំពោះយានយន្តដែលបានត្រួតពិនិត្យរកឃើញថា មិនមានឯកសារគ្រប់គ្រាន់ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត មិនបានធ្វើការពិន័យជាថវិការឡើយ ហើយបានជម្រុញឲ្យអ្នកបើកបរ និងម្ចាស់រថយន្តទៅបំពេញឯកសារយានយន្តឲ្យបានគ្រប់គ្រាន់ឡើងវិញ៕


អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


