ព័ត៌មានជាតិ
បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ កំពុងបំពេញតម្រូវការឱកាសការងារ និងជំនាញសិក្សាដល់សិស្ស និស្សិត នៃវិទ្យាស្ថាន CGTI
វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌដំបូងគេនៅកម្ពុជា កំពុងចូលរួមជំរុញការផ្សព្វផ្សាយ អំពី បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ។

តាមការលើកឡើងរបស់លោកស្រី ម៉ុញ ទឹមសុរដ្ឋា នាយិការង និងជាប្រធានផ្នែកកម្មវិធី នៃវិទ្យាស្ថាន CGTI បានបញ្ជាក់ថា CGTI ក្នុងនាមជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលពាក់ព័ន្ធវិស័យកាត់ដេរ ពេញចិត្តជាខ្លាំងចំពោះភាពងាយស្រួលក្នុងការប្រើប្រាស់មុខងារនានានៅក្នុងបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះថា តាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ បានផ្ដល់នូវអត្ថប្រយោជន៍ និងជួយសម្រួលការងារជាច្រើនដល់វិទ្យាស្ថានពាក់ព័ន្ធនឹងសេវាជ្រើសរើសបុគ្គលិក ពិសេសគឺសិស្ស និស្សិត ដែលកំពុងសិក្សា នឹងកាន់តែមានភាពងាយស្រួល លឿនរហ័ស មានឱកាសខ្ពស់ក្នុងការស្វែងរកការងារធ្វើ និងទទួលបានព័ត៌មានពិតប្រាកដ និងអាចជឿជាក់បំផុត។ លោកស្រីលើកឡើងថា វិទ្យាស្ថាន CGTI នឹងចូលរួមជំរុញការផ្សព្វផ្សាយអំពី បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធនានា របស់ខ្លួនឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ។

ជាមួយគ្នានេះដែរ យុវជន ហូ ហិរិ ជាសិស្សនៃវិទ្យាស្ថាន CGTI ដែលកំពុងសិក្សាលើជំនាញ វិស្វកម្ម ឧស្សាហកម្ម សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលបានផ្ដួចផ្ដើមបង្កើតបញ្ជរសេវាសាធារណៈចល័តនេះឡើង ព្រោះពិតជាផ្ដល់ផលប្រយោជន៍ និងភាពងាយស្រួលណាស់សម្រាប់រូបគាត់ផ្ទាល់ ក្នុងការដាក់ពាក្យស្វែងរកការងារធ្វើ លើមុខជំនាញដែលគាត់កំពុងសិស្សាស្រាប់ ពិសេសតាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ មានក្រុមហ៊ុនសម្បូរបែប ច្បាស់លាស់ និងជឿទុកចិត្តបាន ។

ទន្ទឹមនេះ យុវតី ជា ចាន់រចនា ជាសិស្សនៃវិទ្យាស្ថាន CGTI ក៏បានលើកឡើងដែរថា តាមរយៈការស្កែន QR Code នៅលើ «បញ្ជរសេវាសាធារណៈចល័ត» គឺកាន់តែងាយស្រួលប្រើប្រាស់តាមរយៈទូរសព្ទដៃ ដោយកញ្ញាអាចស្វែងរកព័ត៌មានស្វែងរកការងារធ្វើ និងព័ត៌មានអំពីជំនាញបណ្ដុះបណ្ដាលបន្ថែមទៀតកាន់តែលឿនរហ័សផងដែរ ។ បន្ថែមពីនេះ យុវតី ជា ចាន់រចនា ក៏បានអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្ដួចផ្ដើមបង្កើតឱ្យមានបញ្ជរសេវាសាធារណៈចល័តនេះឡើង ដែលជាឧបករណ៍មួយប្រមូលផ្តុំនូវព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងការផ្តល់សេវាកម្មទាន់ពេលវេលាជូនដល់សាធារណជនគ្រប់រូបបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


