ព័ត៌មានជាតិ
ប្រជាពលរដ្ឋភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកស្លាប់កណ្តាលវាល
ព្រះសីហនុ ៖ សាកសពបុរសជនជាតិចិនម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅលើហ្រង់កា ហើយទុកចោលនៅកណ្តាលវាលជិតផ្សារពាណិជ្ជកម្ម នៅទីប្រជុំជនកណ្តាលក្រុងព្រះសីហនុ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោងជិត៦ល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខាងមុខមន្ទីរពេទ្យឯកជនសុីកាងអុីយាន ស្ថិតនៅសង្កាត់លេខ២ក្រុង/ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញបុរស២នាក់ បានរុញហ្រង់កាដាក់ជនរងគ្រោះ ចេញពីភោជនីយដ្ឋាន អិវ័ន មកដាក់នៅមុខមន្ទីរពេទ្យ ស៊ីកាងអ៉ីយាន។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សាកសពឈ្មោះ A MAI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា បុរស២នាក់ដែលយកសាកសពជនរងគ្រោះមកមន្ទីរពេទ្យនេះ មានឈ្មោះ ៖
១/ ឈ្មោះ YE CHENQING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទិញអីវ៉ាន់ ស្នាក់នៅក្រុងសំពៅពូន ខេត្តកណ្តាល។
២/ ឈ្មោះ CAI ZECHANG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទិញអីវ៉ាន់ ស្នាក់នៅរាជធានីភ្នំពេញ។
យោងតាមការបំភ្លឺរបស់ឈ្មោះ YE CHENQING និងឈ្មោះ CAI ZECHANG បានឲ្យដឹងថា ពួកគេបានឃើញជនរងគ្រោះដួលនៅបន្ទប់ទឹកក្នុងភោជនីយដ្ឋាន អិវ័ន និងមានអាការៈក្អួតចង្អោរ ឃើញដូចនោះពួកគេក៏ដើរទៅកាន់មន្ទីរពេទ្យ ស៊ីកាងអ៉ីយាន ដើម្បីសុំហ្វ្រង់កា ពីបុគ្គលិកពេទ្យ រួចយកទៅដាក់ជនរងគ្រោះទៅមន្ទីរពេទ្យ ពេលដល់មុខក្លោងទ្វារ គ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ពេលនេះសាកសព បានដឹកយកទៅរក្សាទុកនៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្ដចុះត្រួតពិនិត្យ ធ្វើកោសល្យវិច្ច័យ៕
ដោយ ៖ ជីង ឡុង


-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២១ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន