ព័ត៌មានជាតិ
ប.ស.ស អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងចាញ់បោកជនបោកប្រាស់ក្លែងបន្លំលិខិតផ្សេងៗ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសសមាជិកប.ស.ស. ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកជនឆបោកដែលតែងតែធ្វើលិខិតក្លែងបន្លំផ្សេងៗ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានជនឆបោកបានក្លែងបន្លំលិខិតមួយលេខ ០១៣១/២៥ ប.ស.ស./ប.ភ ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ យកទៅកែខុសពីលក្ខណៈដើម ក្លែងបន្លំខ្លឹមសារ (ACLEDA Bank: 0716946457 (OUK CHANRATANA) ដោយប្រើប្រាស់និមិត្តសញ្ញា (Logo) និងត្រារបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខុសពីលិខិតដើម។
ប.ស.ស. បានបដិសេធទាំងស្រុងចំពោះលិខិតក្លែងបន្លំរបស់ជនឆបោក ហើយសូមសាធារណជន ជាពិសេសសមាជិក ប.ស.ស. ទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងការចាញ់បោកជនឆបោកទាំងនេះ។
ករណីក្លែងបន្លំលិខិតនេះដែរ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាត់វិធានការដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកជនឆបោកទាំងនោះមកទទួលខុសត្រូវចំពោះមុខច្បាប់។
គួរបញ្ជាក់ថា ការក្លែងបន្លំ និងការប្រើប្រាស់លិខិតក្លែងជាកម្មវត្ថុ នៃបណ្តឹងអាជ្ញា ស្របតាមមាត្រា ៦២៦, ៦២៧, ៦២៨, ៦២៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


