Connect with us

ព័ត៌មានជាតិ

សហគមន៍កោះព្រហ្មចារីយ៍ កែច្នៃវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ បន្ត​ចែ​ករំលែក​ជំនាញ​ដល់អ្នក​បន្ត​វេន

បានផុស

នៅ

ផលិតផលកែច្នៃ ដូចជា មួកស្លឹក មួកចាក់ មួកសាច់ក្រណាត់ ក្រម៉ា និងវត្ថុអនុស្សាវរីយ៍ជាច្រេីនទៀត ត្រូវ​បាន​ផលិតកែច្នៃ ដោយសហគមន៍កោះព្រហ្មចារីយ៍ ដើម្បីបំពេញតម្រូវការអតិថិជនដែលបានកម្មង់ទិញ និងត្រៀមសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីអ្នកស្រី យិន សំអុន ក្រុមការងារនៃ​សហគមន៍កោះព្រហ្មចារីយ៍ នៅស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី យិន សំអុន

អ្នកស្រី យិន សំអុន សមាជិក​ក្រុមការងារនៃសហគមន៍​កោះព្រហ្មចារីយ៍បាន​ឲ្យដឹងថា ដោយសារមានការជ្រោមជ្រែងគាំទ្រពីអាជ្ញាធរខេត្ត មានសមាគមន៍នារី និងអង្គការនានា ការធ្វេីផលិតផលកែច្នៃនេះគឺបានចាប់ផ្ដេីមធ្វេីតាំងពីឆ្នាំ​២០២១​និងបានចុះបញ្ជីជាសមាជិកសហគមន៍កោះព្រហ្មចារី ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅឆ្នាំ២០២៣។

«សម្រាប់ទីផ្សារ គឺមិនចោទជាបញ្ហានោះទេ»។ នេះ​បើតាម​អ្នកស្រី យិន សំអុន។

ចំពោះចំណេះដឹងជំនាញ​កែច្នៃ​ផលិតផល​ទាំងនេះ អ្នកស្រី យិន សំអុន ក៏​បាន​ចែករំលែកទៅដល់អ្នកបន្តវេន ដោយក្នុងនោះគឺផ្តោតទៅលើយុវជន។

យុវតី ដន សុខខេន ដែល​តែងតែមកចូលរួមជាមួយសហគមន៍ ដើម្បីជួយកិច្ចការនិងរៀនអំពីជំនាញនៃការផលិតកែច្នៃ​សម្ភារៈ​បានឲ្យដឹងថា ការ​ចូលរួម​សិក្សា​នេះ​ គឺចូលរួមថែរក្សាអភិរក្ស និងផ្សព្វផ្សាយនូវកេរ្ត៍មរតក ប្រពៃណីដូនតាខ្មែរ។

កញ្ញា​ក៏​បានស្នើរឲ្យយុវជនទំនេរពីការសិក្សា សូមងាកមកចូលរួមជាមួយសហគមន៍ រួមគ្នាផលិតកែច្នៃនូវផលិតផលដែលមានក្នុងសហគមន៍ ដើម្បីទទួលបានប្រាក់កំរៃ និងផ្សព្វផ្សាយ លើកកម្ពស់នូវផលិតផលក្នុងស្រុករបស់យើង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម