Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិហុងស៊ុយ ឃុំបន្ទាយមាសខាងលិច និងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ ដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិត្រពាំងពោន ភូមិក្រសាំងលើ ភូមិក្រសាំងកម ឃុំបន្ទាយមាសខាងកើត ភូមិទួលក្រសាំង និងភូមិម៉ឹនដាំ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ម៉ៅ​ ធនិន អភិបាល​ខេត្តកំពត​បាន​មាន​មតិ​សំណេះសំណាល​ក្នុង​ពិធីនេះ​អភិបាល​ខេត្ត​បាន​លើក​ឡើង​ថា ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​ឆន្ទៈ​និង​មនសិការ​ស្នេហាជាតិមាតុភូមិ​និង​ការ​ច្រឡាញ់​ប្រជាពលរដ្ឋ សម្ដេចមហាបវធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​យកចិត្តទុកដាក់ខ្ពស់ លើ​វិស័យ​ដី​ធ្លី​នឹង​បាន​ជំរុញ​ការ​ចុះបញ្ជីដីធ្លី​ឱ្យ​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​ការ​ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​បាន​បង្កើតយុទ្ធនាការចុះវាស់វែងដីធ្លី ចេញប័ណ្ណកម្មកម្មសិទ្ធ​ជូន​ប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ​ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត​បានលើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបន្ទាយមាស ដែល​មក​ទទួល​យក​ប័ណ្ឌកម្មសិទ្ធិ​បាន​លើក​ឡើង​ប័ណ្ណកម្មវិត​ជា​វិញ្ញាបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ​មួយ​ដែល​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ពួក​គាត់​ដែល​អាច​ឱ្យ​ពួក​គាត់​យក​ទៅ​ប្រើ​ប្រាស់​ធ្វើ​ជា​ដើម​ទុន​ក្នុង​ការ​រក​ស៊ី​ទទួល​ទាន​និង​បង្កើត​មុខរបរ​បន្ថែម​ហើយ​មិន​តែ​ប៉ុណ្ណោះ​ប័ណ្ណកម្មសិទ្ធិ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ជំម្លោះ​ដីធ្លី​អ្នក​ត្រូវ​បាន​កាត់​បន្ថយ​ផ្សេងៗផងដែរ។

ប្រជាពលរដ្ឋ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាលជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានយកចិត្តទុកដាក់និងជំរុញឲ្យមានការចេញបាញ់កម្រិតជូនដល់ពួកគាត់បានលឿននិងឆាប់រហ័ស។

នៅ​ក្នុង​ឱកាស​នោះ ​លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងក្រោមការដឹកនាំ គាំទ្រចង្អុលបង្ហាញដោយផ្ទាល់របស់​លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់រួមនឹង​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​ និង​ក្រុម​ការងារ​ចុះ​បញ្ជី​ដី​ធ្លី​របស់​មន្ទីរ​បាន​ពន្លឿនការងារ​ចុះ​បញ្ជី​ដី​ធ្លី​និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់ប្រជាពលរដ្ឋ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យបានទាន់ពេលវេលា និង​ស្រប​តាម​ផែន​ការ​ដែលបានគ្រោងទុក្ខដើម្បីឈានសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋភិបាលប្រកប​ដោយ​ប្រសិទ្ធភាព​និងចីរភាពនិងបរិយាបន្ន។

បើ​យោង​តាម​របាយការណ៍​របស់​លោក ព្រាប សុផាត ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ពិធីចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​នា​ពេល​នេះមានចំនួន ១ភូមិ ដែលមានក្បាលដី សរុបចំនួន ១ ៨២១ក្បាលដី ស្មើនឹង ៥៧០គ្រួសារ និង​ប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ៨ ៩៨២ក្បាលដី ស្មើនឹង ២ ៩០៩គ្រួសារ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម