ព័ត៌មានជាតិ
ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់
តាមការគ្រោងទុក នៅព្រឹកស្អែក ទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចែកសញ្ញាបត្រ ដល់សិស្សនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ជាង៤ពាន់នាក់ នៅសាលពិពរណ៌ និងបច្ចេកវិទ្យាកោះពេជ្រ។

របាយការណ៍របស់វិទ្យាស្ថាន ឱ្យដឹងថា សិស្សនិស្សិតដែលបញ្ចប់ការសិក្សារកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ គឺមានចំនួន៤ ៤២៦នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន៣ ៩២៤នាក់ ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២៣ -២០២៤ នៅទីតាំងរាជធានីភ្នំពេញ សាខាសៀមរាប និងសាខាបាត់ដំបង។ ក្នុងចំណោមចំនួននេះ គឺមាននិស្សិតចំនួន ៥០នាក់ (ស្ត្រី៤១) ជានិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
រាប់ចាប់តាំងពីឆ្នាំសិក្សា២០០២ -២០០៣ រហូតដល់ឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាស្ថានវ៉ាន់ដា ចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សនកម្ពុជាបានចំនួន ៥៦ ៥២៦នាក់ ក្នុងនោះនិស្សិតស្រីចំនួន ៤៧ ៩៨៣នាក់។
តាមរបាយការណ៍របស់វិទ្យាស្ថាន ឱ្យដឹងដែរថា គិតចាប់តាំងពីឆ្នាំ២០០៥-២០០៦ ដល់ឆ្នាំសិក្សា ២០២៤-២០២៦ នេះ វិទ្យាស្ថាន ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៨៧៤កន្លែង។

ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
វត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រនេះ ជាសក្ខីកម្មឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះវិស័យអប់រំ និងការចាត់ទុកវិស័យអប់រំជាអាទិភាពទីមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


