Connect with us

ព័ត៌មានជាតិ

ប្រតិកម្មការចោទថា អង្គរសង្ក្រាន្ត ធ្វើឡើងដើម្បីពង្វក់យុវជន សម្ដេចធិបតី ថា ជាការបំភាន់លើព្រឹត្តិការណ៍នេះ

បានផុស

នៅ

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានប្រតិកម្មតបទៅកាន់ក្រុមបុគ្គលខ្លះ ដែលចោទថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំឡើងដើម្បីពង្វក់យុវជន។ សម្ដេចនាយករដ្ឋមន្ត្រី ថា ការចោទដូច្នេះ ជាចេតនាបំផុសបំផុល​ឱ្យមានការភាន់ច្រឡំលើការរៀបចំព្រឹត្តិការណ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប្រកាសជាផ្លូវការនៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដោយនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបលើទឹកដីអង្គរ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

តាមការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ឆ្នាំ២០២៥នេះ ជាឆ្នាំទី១២ហើយ ដែល ស.ស.យ.ក បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាការជំរុញនូវចលនាទាក់ទាញទេសចរជាតិ-អន្តរជាតិ មកខេត្តសៀមរាប។ ខណៈឆ្នាំនេះ គ្រោងនឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ពិសេសជាលើកទី១ ដែលមានការយាងរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីបួងសួងចម្រើនសេចក្តីសុខដល់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះ។

ប៉ុន្តែការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានក្រុម​បុគ្គលមាននិន្នាការប្រឆាំងខ្លះ បាន​រិះគន់ និងចោទប្រកាន់ថា ​ជាការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ ដើម្បី​តែ​លើក​មុខ​មាត់​រាជរដ្ឋាភិបាល ហើយបង្កើត​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះឡើង គឺដើម្បីតែបន្លំ​កុំ​ឱ្យ​យុវជន​ចាប់​អារម្មណ៍​បញ្ហា​សង្គមទៅវិញ។

ប្រតិកម្មតបនឹងការចោទយ៉ាងដូច្នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ផ្ទុយពីការលើកឡើងរបស់ក្រុមបុគ្គលខ្លះ ដែល​បំផុសបំផុល​ឱ្យប្រជាពលរដ្ឋភាន់ច្រឡំលើការរៀបចំព្រឹត្តិការណ៍នេះ។ សម្ដេចធិបតី ថ្លែងដូច្នេះថា«ការរៀបចំនេះ គឺដើម្បីបង្កើតព្រឹត្តិការណ៍ទេសចរណ៍ កាលមិនសូវមាន គេវាយតម្លៃថា រដ្ឋាភិបាលអត់មានគោលនយោបាយបង្កើតព្រឹត្តិការណ៍ទេសចរណ៍ទាក់ទាញ ឥលូវរៀបចំបែបនេះ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រុមទាំងនោះថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏មិនមែនដើម្បីមុខមាត់ក្រុមគ្រួសាររបស់សម្ដេចដែរ ព្រោះថា ការរៀបចំ មិនបានដាក់រូបថតក្រុមគ្រួសាររបស់សម្ដេចឡើយ។ ការរៀបចំនេះ គឺកើតចេញពីសសៃឈាមនៃសមាជិក ស.ស.យ.ក ដែលបានរៀបចំឡើងអស់រយៈពេល ១២ឆ្នាំមកហើយ មិនមែនជាលើកទី១ទេ។

ភ្ជាប់ជាមួយនឹងការឆ្លើយតបខាងលើ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអះអាងពីការត្រៀមរបស់កម្ពុជា ដែលកំពុងរៀបចំឯកសារដាក់ «មហាសង្ក្រាន្តខ្មែរ» ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ក៏ជាផ្នែកមួយនៃការជំរុញលើកិច្ចការងារនេះដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​

Sokha Hotels

ព័ត៌មានពេញនិយម