Connect with us

ព័ត៌មានជាតិ

កសិករត្អួញត្អែរថា ម្ទេសដៃនាងក្រៀម ១ ខែចុងក្រោយនេះ មិនសូវ​មាន​ទីផ្សារដូចមុន

បានផុស

នៅ

កសិករដែលមានមុខរបរដាំម្ទេសដៃនាងនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង​បានលើកឡើងថា ក្នុងរយះពេល ១ ខែចុងក្រោយពួកគាត់រកចំណូលពីការលក់ម្ទេសក្រៀមមិនបានទេ ពោលគឺម៉ូយទាំងប៉ុន្មានឈប់ទិញចូលតែម្តង បើទោះលក់ក្នុងតម្លៃទាប​ក៏​មិនមានអ្នក​ប្រមូលទិញដែរ ដែលធ្វើឲ្យពួកគាត់ស្ទះសេដ្ឋកិច្ចគ្រួសារ ហើយខ្លះចេញរកចំណូលផ្សេងដើម្បីដោះបន្ទុក​គ្រួសារ។

លោក ជិន គ្រក់ កសិករ​រស់នៅក្នុងឃុំចែងមាជ័យ ស្រុកបាណន់បានឲ្យដឹងថា ក្នុងរយះពេល ១ ខែចុងក្រោយនេះ លោក​បានប្រមូលទិន្នផលម្ទេសដៃនាងមិនមានម៉ូយមកទទួលទិញដូចគ្រាមុនទៀតនោះទេ ដែលធ្វើឲ្យគ្រួសារលោកគ្មានចំណូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា បើម្ទេសស្រស់មានអាជីវករមកទិញចំនួនតិចតួចប៉ុណ្ណោះ ហើយតម្លៃទាបបំផុត គឺបានចន្លោះពី ៩០០​ទៅ​១២០០ រៀល ក្នុង១គីឡូក្រាម ហើយម្ទេសក្រៀមក៏មិនមានម៉ូយមកទិញទៀតដែរ ទើបជំរុញឲ្យលោកចេញធ្វើការសំណង់​នៅខេត្តប៉ៃលិនមួយរយះ ដើម្បីទប់ទល់ស្ថានភាពសេដ្ឋកិច្ចប្រចាំថ្ងៃក្នុងគ្រួសារ។

ចំណែកកសិករ​មួយ​រូបទៀត​គឺអ្នកស្រី ឃឿន បានឲ្យដឹងដែរថា ម្ទេសក្រៀមរបស់អ្នកស្រីក៏សល់ច្រើនដែរ តែប៉ុន្មានថ្ងៃនេះមានម៉ូយនៅក្នុងខេត្តបានជួយទិញជាបន្តបន្ទាប់ បើទោះបីមានតម្លៃទាបក៏អ្នកស្រីមានចំណូលខ្លះដើម្បីដោះបន្ទុកជីវភាពប្រចាំថ្ងៃ ទម្រាំបានតម្លៃសមរម្យឡើងវិញ។

អ្នកស្រីថា “ម្ទេសក្រៀមខ្ញុំខែនេះសល់ច្រើន តែប៉ុន្មានថ្ងៃមកនេះ មានអាជីវករលក់នៅលើទីផ្សារក្នុងខេត្តបានជួយទិញជាបន្តបន្ទាប់បាន ១ គីឡូក្រាម ៣៥០០ រៀលដែរ ចឹងហើយទើបគ្រួសារខ្ញុំចេះតែមានចំណូលខ្លះ វាមិនដាច់ទេ”។

អ្នកស្រី ធឿន ជាអាជីវករបានឲ្យដឹងថា អ្នកស្រីបានរកប្រាក់ចំណូលប្រចាំថ្ងៃបានគួសមដែរមួយរយះចុងក្រោយនេះ តាមរ យះ ដើរទិញម្ទេសក្រៀមពីអ្នកដាំនៅភូមិទួលក្នុងស្រុកបាណន់ ហើយការទិញនេះមួយអាទិត្យចុះទិញម្តង ដើម្បីមកកិនធ្វើជាម្ទេសហុយ លក់ឲ្យតាមម៉ូយៗ ដែលបានកំម៉ង់។

អ្នកស្រីបន្តថា ក្នុង ១ ថ្ងៃអ្នកស្រីអាចរកចំណូលបានចន្លោះពី ១៨ ដល់ ២០ មុឺនរៀលជាង បើទូទាត់ទៅចំណេញយ៉ាងហោចជាង ១០ មុឺនរៀលដែរ ខណះអ្នកស្រីប្រមូលទិញម្ទេសក្រៀ ក្នុង១ គីឡូក្រាមចន្លោះពី ២៥០០ រៀលទៅ ៣៥០០រៀល ហើយម្ទេសហុយ អ្នកស្រីលក់បានក្នុង ១ គីឡូក្រាមចន្លោះពី ១ មុឺន ៤ ពាន់រៀល ដល់ ១ មុឺន ៨ ពាន់រៀល ក្នុង ១ គីឡូក្រាម។

អ្នកស្រីបន្តថា “គ្រួសារខ្ញុំ បើនិយាយទៅវាអត់សូវខ្វះខាតប៉ុន្មានទេ ឲ្យតែយើងខិតខំព្យាយាមរកចំណូល វាមិនអត់ទេ បើទោះយើងមិនបានធូរធាខ្លាំង ក៏បានត្រឹមម៉ាគ្រប់គ្រាន់ប្រចាំថ្ងៃដែរ ” ។

ដោយឡែក អាជីវករលក់ដូរនៅតាមទីផ្សារបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ម្ទេសហុយលក់ ១ គីឡូក្រាម បានចន្លោះពី ១ មុឺន ៨ ពាន់រៀល ទៅជាង ២ មុឺនរៀល ក្នុង ១ គីឡូក្រាម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ម៉ៅ សុផាន់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម