ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ប្រាប់ទៅមន្ត្រីនៅតាមមូលដ្ឋានឱ្យរឹតបន្តឹងលើការចិញ្ចឹមសត្វឆ្កែដែលដើរពាសវាលពាសកាល
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រាប់ទៅមន្រ្តីនៅតាមមូលដ្ឋាននៅទូទាំងខេត្តរតនគិរីឱ្យយកចិត្តទុកដាក់រឹតបន្តឹងទៅលើការចិញ្ចឹមសត្វឆ្កែរបស់ប្រជាពលរដ្ឋដែលដើរពាសវាលពាសកាល។ ការលើកឡើងរបស់លោកអភិបាលខេត្តរតនគិរីនេះ បន្ទាប់ពីមានការសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនដែលបានចិញ្ចឹមសត្វឆ្កែ តែមិនបានគ្រប់គ្រងទុកដាក់ឱ្យបានល្អទេ ដោយបណ្តោយឱ្យសត្វចិញ្ចឹមទាំងនោះ ដើរពាសវាលពាសកាល។

លោក ញ៉ែម សំអឿន បានមានប្រសាសន៍ទៅកាន់មន្ត្រីនៅមូលដ្ឋានដោយណែនាំឱ្យយកចិត្តទុកពន្យល់ណែនាំដល់ម្ចាស់ឆ្កែ កុំចិញ្ចឹមឆ្កែតាមទំនៀមទម្លាប់ចាស់ទៀត ពីព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបង្កគ្រោះថ្នាក់ខាំមនុស្សដែលអាចកើតជំងឺឆ្កែឆ្គួត។ មួយវិញទៀត សត្វឆ្កែខ្លះ វាទាញសម្រាមដើរតាមផ្លូវ ធ្វើឱ្យបរិស្ថានមិនស្អាត។ លោកលើកឡើងថា ឆ្កែការពារសុវត្ថិភាពផ្ទះសម្បែងពិតមែន តែបើចោរចង់ចូលលួចទ្រព្យសម្បត្តិនោះ ឆ្កែមិនអាចការពារបាននោះទេ។ លោកបានក្រើនរំលឹកទៅដល់ អ្នកដែលដឹកឆ្កែតាមផ្លូវសាធារណៈ មិនត្រូវឱ្យឆ្កែជុះអាចម៍តាមផ្លូវទេ ត្រូវកើបអាចម៍របស់វាទុកដាក់ឱ្យបានត្រឹមត្រូវ។

សត្វឆ្កែ ជាសត្វជើងបួន ដែលប្រជាជនកម្ពុជានិយមចិញ្ចឹមនៅក្នុងផ្ទះ ដើម្បីមើលផ្ទះសម្បែង និងស្រឡាញ់ចូលចិត្តវាផង។ ប្រជាជនទូទៅចិញ្ចឹមវានៅតាមផ្ទះដោយប្រលែងចោលដើរពាសវាលពាសកាល ដើរដោយសេរីភាពរបស់វា។ ជីវិតពួកវាពឹងទៅលើចំណីអាហារនៅផ្ទះផង និងនៅតាមទីសាធារណៈផង។ ការចិញ្ចឹមនេះ ត្រូវបានគេចាត់ទុកថា ជាការចិញ្ចឹមសត្វបែបគ្មានទំនួលខុសត្រូវ ។ បើយោងទៅតាមច្បាប់ ម្ចាស់សត្វពាហនៈត្រូវសងថ្លៃខូចខាតចំពោះអ្នករងគ្រោះ បើសិនសត្វរបស់ខ្លួនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


