ព័ត៌មានជាតិ
សមាគមគ្រូពេទ្យ TYDA ទទួលបានការឧបត្ថម្ភពីសប្បុរសជនចំនួន៣នាក់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក ឧកញ៉ា អ៊ឹង លីហេង និង លោក ស្រី តាំង ហ្គិចលៀង ឧបត្ថម្ភថវិកា ចំនួន ២០,០០០ ដុល្លារ, លោក សេង ស៊ីវុត្ថា និងលោកស្រីវេជ្ជបណ្ឌិត ស្រី វីបុប្ផាឧបត្ថម្ភថវិកាចំនួន១០,០០០ ដុល្លារ និងឧកញ៉ា ស្រី ចន្ធូ ឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារ ជូនដល់សមាគមគ្រូ ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី-១៩កន្លងមក។

នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងក្រុម ការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រ ចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺ កូវីដ-១៩នៅក្នុងសហគមន៍។

ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែមិនា ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មី៣៥ នាក់ទៀត និងជាសះស្បើយ ៣២នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ៣៣នាក់ អ្នកដំណើរពីបរទេស ០២នាក់ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបចំនួន ១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន ៩៩៩ នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣ នាក់ និងអ្នកស្លាប់ចំនួន០៤ នាក់៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន