ព័ត៌មានជាតិ
បងថ្លៃ វី ឌីណែត ស្ម័គ្រចិត្តទៅមើលថែប្រពន្ធដែលមានផ្ទៃពោះ៧ខែ ឆ្លងកូវីដ-១៩
មានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីមានការចែករំលែកថាបុរសជាបងថ្លៃរបស់តារាស្រីកញ្ញា វី ឌីណែត បានស្ម័គ្រចិត្តចូលទៅក្នុងបន្ទប់ព្យាបាលជំងឺកូវីដ-១៩ដើម្បីមើលថែប្រពន្ធដែលមានផ្ទៃពោះ៧ខែហើយឆ្លងជំងឺកូវីដ-១៩។
បងស្រីរបស់កញ្ញា វី ឌីណែត ដែលមានផ្ទៃពោះ៧ខែហើយឆ្លងជំងឺកូវីដ-១៩នោះមានឈ្មោះ វី ឌីណា ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅមន្ទីរពេទ្យ។ យ៉ាងណាមិញបន្ទាប់ពីអ្នកនាង វី ឌីណា បានចូលទៅព្យាបាលនៅមន្ទីរពេទ្យប៉ុន្មានថ្ងៃនេះក៏មានការលើកឡើងថា ស្វាមីនាងបានស្ម័គ្រចិត្តចូលទៅមើលថែភរិយានិងកូនក្នុងផ្ទៃផងដែរ។

យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកដែលមានឈ្មោះថាMedical news from Cambodia បានលើកឡើងថា សូមសរសើរទឹកចិត្តបងប្រុស ខ្លួនមិនមានមេរោគកូវីដ-19ទេតែស្ម័គ្រចិត្តចូលទៅក្នុងបន្ទប់សម្រាកព្យាបាលកូវីដដើម្បីមើលថែប្រពន្ធដែលមានផ្ទៃពោះ៧ខែហើយមាន វិជ្ជមាន មេរោគកូវីដ១៩។
ដោកឡែកនៅលើគណនីហ្វេសប៊ុកមានឈ្មោះថា Pich Kagnarith ដែល គេដឹងថាជាស្វាមីអ្នកនាង វី ឌីណា ក៏បានបង្ហោះថាសូមប៉ាម៉ាក់បងប្អូនពូមីងនិងមិត្តភ័ក្ដិទាំងអស់កុំបារម្ភទោះមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនិងយកម៉ាក់តាំតូច និងតាំតូចចេញពីទីនេះដោយសុវត្ថិភាព៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


