ព័ត៌មានជាតិ
រដ្ឋបាលរាជធានីស្តារអាងស្តុបទឹកកខ្វក់តាមបណ្តោយដងទន្លេសាបរួចរាល់ និងបន្តស្តារលូនៅផ្លូវព្រះមុនីវង្សបន្តទៀត
រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ។
ជាក់ស្ដែងសម្រាប់ពេលនេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារអាងស្តុបទឹកកខ្វក់នៅតាមបណ្តោយដងទន្លេរសាបចាប់ពីមុខផ្សារចាស់ ដល់មុខមរមរាជវាំង នៅរោងដំរី និងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។

លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី២៦ មិនានេះថា ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បាននិងធ្វើសកម្មភាពស្ដារអាងស្តុបទឹកកខ្វក់នៅតាមបណ្តោយដងទន្លេរសាបចាប់ពីផ្សារចាស់ដល់មុខមរមរាជវាំង និងនៅរោងដំរី ដែលមាន ចំនួន៥អាង ក្នុងនោះនៅតាមបណ្តោយដងទន្លេរសាប ចំនួន៤អាង និងនៅរោងដំរីចំនួន១អាង ហើយការងារនេះបានបញ្ចប់ហើយកាលពីល្ងាចម្សិលម៉ិញ ។ជាមួយគ្នានេះដែរ ក្រុមការងារមួយក្រុមទៀតក៏បាននឹងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។

ពាក់ព័ន្ធពាក់ព័ន្ធនឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះ លោកដួង ចាន់សារ៉ាត់ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកុំទុកដាក់សំរាម នៅមាត់លូ លើគំរូលូឬនៅមុខលូជាដើម ដែលធ្វើសំរាមទាំងនោះ ហូមកបាំងមុខលូពេលមានភ្លៀងធ្លាក់ម្ដងៗ ។
លោក ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកាយសំរាមចេញពីមុខឬមាត់លូនិងជៀសវាងឲ្យបាននូវការបិទមាត់លូ ព្រោះតែខ្លាចមានក្លិនស្អុយ ។នេះជាទម្លាប់មិនល្អនឹងធ្វើអោយមានការលិចលង់លំនៅដ្ឋាននៅពេលមានភ្លៀងធ្លាក់នៅរដូវវស្សាខាងមុខនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


